ខេត្តក្រចេះ ៖ បុរសម្នាក់ចិត្តខ្លាំងសុំលុយប្រពន្ធ២០ម៉ីនរៀលទៅលេងស្រុក តែប្រពន្ធគ្មានលុយឲ្យ ទៅរកឯណាបានឲ្យព្រោះគ្មាន ក៍កើតក្តៅក្រហាយកម្រោលចូលខ្លួន ប្រើអំពើហឹង្សាវាយប្រពន្ធចាស់ដៃ ដេញឲ្យទៅរកលុយឲ្យខ្លួន ក្រោយពេលប្រពន្ធចុះរត់ចេញពីរផ្ទះ ក៍សម្រេចដុតផ្ទះ ដុតទាំងខ្លួនឯងផង ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ បើតាមការរៀបរាប់ស្ត្រីជាកូនបានឲ្យសមត្ថកិច្ចដឹងថា: មុនពេលកើតហេតុបុរស់ឈ្មោះ(ឌី)…
ព័ត៌មានថ្មី
ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំង (ឈ្មោះ ចែ ញ៉ាញ់) រកស៊ីដឹកជញ្ជូនឈើទ្វារអត់ច្បាប់ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ សម្ថកិច្ចនិងមន្ត្រីជំនាញនៅតាមដងផ្លូវមិនដែលចាប់បង្ក្រាបសោះ!!
បើទោះបីជា ឯកឧត្តម នាយឧត្តមសេនីយ៍ឯក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាយ៉ាងក្តៅគគុកឲ្យមន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី ចាប់បង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិឲ្យខានតែបានជាដាច់ខាតយ៉ាងណាក៏ដោយ ក៏អស់លោកមន្ត្រីគ្រាប់ល្ពៅមួយចំនួននៅក្នុង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ទាំងនោះនៅតែគ្មានចំណាត់ការណ៍ទប់ស្កាត់ចាប់បង្ក្រាប និងនៅតែបន្តបើកដៃបណ្តោយឲ្យពួកឈ្មួញរកស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល។ ជាក់ស្តែងជារៀងរាល់យប់ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំងឈ្មោះ ចែ ញ៉ាញ់ និងកូនចៅ បានធ្វើសកម្មភាពដឹកជញ្ជូនឈើទ្វារអត់ច្បាប់តាមរយៈរថយន្តជាច្រើនគ្រឿងដូចជា ១.…
គួរឲ្យរន្ធត់ តក់ស្លុត យ៉ាងខ្លាំង ចំពោះកុមារ រ៉ា អាយុ 10 ឆ្នាំ ស្លាប់ ដោយសារសត្វដំរីឈ្មោល
រតនគិរី ៖ ដំរីឈ្មោលមួយក្បាលរបស់សមាគមន៍មូនិុំអភិរក្សដំរីខ្មែរអៃរាវត្ដាដែលសម្រាប់ដឹកភ្ញៀវទេសចរណ៍យកលុយបានចាក់ក្មេងប្រុសម្នាក់ស្លាប់កាលពីព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២០។ក្មេងរងគ្រោះមានឈ្មោះហៀកជីវ:ភេទប្រុសអាយុ១០ឆ្នាំជនជាតិព្រៅជាសិស្សសាលាមានទីលំនៅភូមិកាទៀងឃុំល្បាំង២ស្រុកលំផាត់ខេត្ដរតនគិរី។ ប្រភពបានឱ្យដឹងថាកាលពីព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២០មានហ្មដំរីម្នាក់ឈ្មោះប៊ុនរឿនផ្លាលបាននាំក្មេងរងគ្រោះត្រូវជាក្មួយជិះម៉ូតូជូនខ្លួនទៅកន្លែងចងដំរីដើម្បីឱ្យក្មួយយកម៉ូតូមកវិញ។ប៉ុន្ដែពេលទៅដល់កន្លែងហ្វូងដំរីបួនក្បាលក្នុងនោះស្រាប់មានដំរីមួយក្បាលឈ្មោះបាក់ម៉ៃបានស្ទុះមករកក្មេងដែលដួលហើយចាក់ចំដើមទ្រូងបណ្ដាលឱ្យស្លាប់។ ប្រភពដដែលបានឱ្យដឹងទៀតថានៅពេលជាមួយគ្នានោះហ្មដំរីបានរត់គេចខ្លួនបាត់តែសាច់ញាតិបានដឹងហើយក៏ប្រញាប់ដឹកក្មេងរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ដដើម្បីសង្គ្រោះ។តែក្មេងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។នៅពេលបន្ទាប់នោះគេឃើញមានសមត្ថកិច្ចចម្រុះបានចុះទៅដល់កន្លែងកើតហេតុ។ លោក សាយ ឃីលី មេប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២បានប្រាប់ឱ្យដឹងតាមទូរស័ព្ទថាក្មេងប្រុសដែលមានឈ្មោះដូចខាងលើគឺពិតជាស្លាប់ដោយសាសត្វដំរីរបស់សមាគមអៃរាវត្ដាចាក់និងភ្លុកចំដើមទ្រូងឱ្យស្លាប់មែន។ អតីតហ្មដំរីម្នាក់ដែលធ្លាប់បម្រើការនៅសមាគមនេះបានបង្ហើបឱ្យដឹងថាដំរីដែលបោកក្មេងប្រុសបណ្ដាលឱ្យស្លាប់នោះដើមឡើយជាដំរីនៅខេត្ដមណ្ឌលគិរី។ដំរីនោះកាលពីប៉ុន្មានឆ្នាំមុនវាធ្លាប់ប្រើភ្លុកចាក់ដើមទ្រូងម្ចាស់វាស្លាប់ម្នាក់ដែរ ។ ក្រោយមកខាងសមាគមមូនិធិអភិរក្សដំរីអៃរាវត្តាបានទិញមកសម្រាប់ធ្វើអាជីវកម្មដឹកភ្ញៀវយកលុយនៅរមណីយដ្ឋានទឹកធ្លាក់កាទៀងនេះ។ត្រូវគាត់ជាអ្នកមើលថែនិងបន្សាំងឱ្យស្លូតបូតដូចដំរីផ្សេងទៀត។ ហ្មដំរីរូបនោះបានបញ្ជាក់ថាកាលពីគាត់នៅកាន់ការជាហ្មដំរីបានធ្វើវិធីប្រោះព្រំនិងសែនព្រេនឱ្យវាជារៀងរាល់ឆ្នាំ។ តែក្រោយពីគាត់លាឈប់ពីការងារនៅទីនោះអ្នកក្រោយគេមិនជឿលើកាសែនព្រេនធ្វើឱ្យដំរីនោះរើកំហឹងឡើងវិញហើយពេលនេះវាបានចាក់ក្មេងស្លាប់ម្នាក់ទៀត។មកដល់ពេលនេះគេនៅមិនទាន់បានដឹងថាម្ដាយឪពុកក្មេងរងគ្រោះនោះនឹងដាក់ពាក្យប្ដឹងទារសំណងពីលោកស្រីខៃចិន្ដាប្រធានសមាគមដូចខាងលើនោះយ៉ាងណានៅឡើយទេ៕
សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានធ្វើការរុករកនិងបង្ក្រាបបានឈើល្មើសចំនួន៥៥កំណាត់ ដែលក្រុមជនមិនស្គាល់មុខយកមកលាក់ទុកនៅភូមិពូហ្យាមឃុំសែនមនោរម្យ
សមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានធ្វើការរុករកនិងបង្ក្រាបបានឈើល្មើសចំនួន៥៥កំណាត់ ដែលក្រុមជនមិនស្គាល់មុខយកមកលាក់ទុកនៅចំណុចផ្លូវឆ្ពោះទៅក្រុមរកា ស្ថិតនៅភូមិពូហ្យាមឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០២០នេះ។ សមត្ថកិច្ចឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសឈើខាងលើនេះ សមត្ថកិច្ចបានធ្វើចំនួន២ទីតាំង ប្រមូលឈើបាន៥៥កំណាត់ប្រគាល់អោយខ័ណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូររាំង។ ក្នុងប្រតិបត្តិការបង្ក្រាបឈើកាលពីព្រឹកថ្ងៃទី១៤នេះមានសមត្ថកិច្ចជាច្រើនស្ថាប័ន រួមមានកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ស្នងការខេត្តមណ្ឌលគិរី លោក ឡោ សុខា នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក…
ថ្នាក់ដឹកនាំខេត្តក្រចេះ ប្រារព្វខួបលើកទី ១០៩ ទិវាអន្តរជាតិ ៨ មីនា ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ”
ខេត្តក្រចេះ ៖ ថ្នាក់ដឹកនាំខេត្តក្រចេះ ប្រារព្វខួបលើកទី ១០៩ ទិវាអន្តរជាតិ ៨ មីនា ២០២០ ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ជានារី បានប្រារព្វខួបលើកទី ១០៩ ទីវាអន្តរជាតិ ៨ មីនា ២០២០ ក្រោមប្រធានបទ “ មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ…
បង្ក្រាបគោយន្តកន្ត្រៃដឹកឈើលេខ ០២ ខុសច្បាប់ចំនួន ០២ គ្រឿង និងប្រទះឃើញគំនរឈើចំនួន ០៣ កន្លែង ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ ៖ នៅវេលាម៉ោងថ្ងៃទី២៩ ០២|២០២០ កម្លាំង អហ ស្រុកអន្លង់វែងចំនួន០៣នាក់ អាវុធ០២ដើម វិទ្យុទាក់ទង០២គ្រឿង រថយន្ត០១គ្រឿង ដឹងនាំដោយលោកនាយចំណង់ អោម ច័ន្ទរស្មី ជំនួយការ អហ ស្រុកអន្លង់វែង សហការណ៍ជាមួយកម្លាំងប៉ូលីសអធិការនគរបាលស្រុកអន្លង់វែង០២នាក់ សារពត៌មានចំនួន០៤នាក់ ដឹកនាំដោយលោក គង់…
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង នៅស្រុកឆ្លូង
(ក្រចេះ)÷សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែគុម្ភះ ឆ្នាំ២០២០នេះ មានអគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នងទាំងស្រុង និង១ខ្នងអស់មួយចំហៀងផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងអាជ្ញាធរ ដ៍ដូចជាសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ពន្លត់ដោយប្រើរថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង នៅចំនុចភូមិ ឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ លោក ឆុងតូរ៉ាន់ អធិការនគរបាលស្រុកឆ្លូងបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងដោសាឆ្លងចរន្ដអគ្គីសនី ពេលម្ចាស់ផ្ទះមិននៅផ្ទះ ហើយក្នុងហេតុការ…
យុវ័យប្រុស ស្រីចំនួន៣នាក់ លង់ទឹកទន្លេមេគង្គ ស្លាប់ចំនួន3នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ
(ក្រចេះ)÷យុវយប្រុស ស្រី មួយក្រុមទៅលេងទឹក បណ្ដាលឲ្យលង់បាត់ខ្លួន អស់រយះពេលប្រហែលពីម៉ោងទើបប្រទះឃើញសាកសពស្លាប់ចំនួន២នាក់ និងសាកសពម្នាក់ទៀតរកមិនទាន់ឃើញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែគុម្ភះ ឆ្នាំ២០២០ នៅចំនុចភូមិថ្មី២ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។ លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូងបានឲ្យដឹងថា យុវ័យមួយក្រុមមានគ្នាចំនួន៦នាក់ ទៅលេងទឹកទន្លេមេគង្គដែលមានខ្សាច់ដុះ…
ការឈូសឆាយដីព្រៃឈើអត់ច្បាប់ ១០០ហិកតា នៅស្រុកអន្លង់វែង ល្បីថា ជារបស់ឧកញ៉ា មានតួនាទីជាប្រធានសភាពាណិជ្ជកម្មម្នាក់ និងពាក់ព័ន្ធសមត្ថកិច្ចមួយចំនួន
ខេត្តឧត្ដរមានជ័យ ៖ សមត្ថកិច្ចជំនាញ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ហាក់ដូចជាមានការបិទបាំង រឿងឈូសឆាយដីព្រៃឈើស្រោងទ្រុឌទ្រុល ដែលពុងធ្វើកម្មភាពឈូសឆាយ ១០០ហិកតា នៅភូមិត្រពាំងធំ និងភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ អស់រយៈពេលជាច្រើនថ្ងៃមកហើយ រហូតមកដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ…
រថយន្តបើកបុកក្បាលនាគស្ពានអូរកូនតូសរបួសធ្ងន់ធ្ងរ៣នាក់ប្រុសស្រុកគងពិសី
ខេត្តកំពង់ស្ពឺ ៖ អ្នកបើកបររថយន្តនិង (ព្រូ)២នាក់ជនជាតិវៀតណាម របួសយ៉ាងធ្ងន់ធ្ងរខណៈបើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកក្បាលនាគរបួសយ៉ាងធ្ងន់ធ្ងរទាំង៣នាក់និងរថយន្តខូចខាតស្ទើទាំងស្រុង។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣៥នាទី ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ41 ចន្លោះគីឡូម៉ែត្រលេខ ២៥និង២៦ ត្រង់ចំណុចភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2427 បើកបរដោយឈ្មោះម៉ី…










