ព័ត៌មានថ្មី

- ព័ត៌មានជាតិ

លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌ​មានជ័យ​ ​ចុះ​បោះបង្គោល​ព្រំដី​ប្រឡាយ​គ្មាន​ឯកសារ​ធ្វើអោយ​ប្រជាពលរដ្ឋ​ 21 គ្រួសារ​ផ្ទុះ​ការតវ៉ា​

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​21​គ្រួសារ​ដែល​មាន​ព្រំ​ដី​នៅជាប់​នឹង​ប្រឡាយ​ស្ទឹងមានជ័យ​ស្ថិតក្នុង​ភូមិ​មានជ័យ​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​បាន​ផ្ទុះ​ការតវ៉ា​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​21​ខែតុលា​ឆ្នាំ​2019​បន្ទាប់ពី​លោក លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌ​មានជ័យ បាន​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ចុះ​បោះបង្គោល​ព្រំ​ដី​ប្រឡាយ​នឹង​បាន​ ​រុះរើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ឯកសារ​ច្បាស់លាស់​។​ ​បើតាម​សម្ដី​របស់​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការតវ៉ា​ឡើង​នោះ​បាន​អោយដឹងថា​៖​ពួកគាត់​មាន​ការសប្បាយ​ចិត្តខ្លាំង​ណាស់​បន្ទាប់ពី​បាន​ឮដំណឹង​ថា​សាលា​រាជ​ធានា​ភ្នំពេញ​ធ្វើការ​អភិ​វត្ត​ន៍​ប្រឡាយ​នេះ​ឡើង​ពួក​គាត​ចូលរួម​សហកា​រណ៍នឹង​គោរព​តាម​គោលការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ។ ក៏​ប៉ុន្ដែ​អ្វី​ដែល​ពួកគាត់​បាន​ផ្ទុះ​ការ​តា​ឡើង​នេះ​ក៏​ដោយសារ​ការចុះ​មក​បោះ​បង្គោល​ដែល​ដឹកនាំ​ដោយ​លោក ឡុង ង៉ែត អភិបាលរង​ខណ្ឌ​មានជ័យ​រូបនេះ​ហាក់បីដូចជា​មាន​ភាពអាថ៌កំបាំង​អ្វីមួយ​គី​ពេល​ដែល​ពួកគាត់​សួរ​រក​នឹង​សុំ​មើល​ប្លង់​ការ​អភិ​វត្ត​ន៍​ប្រឡាយ​នេះ​ស្រាប់តែ​លោក​អភិបាលរង​រូប​នេះ​ថា​ប្លង់​អត់​បាន​យក​មក​ដោយ​អោយ​ពួក​គាត់​មើល​ប្លង់​ដែល​គ្មាន​ចុះហត្ថលេខា​ទទួល​ស្គាល់​ពី​ក្រសួង​ណា​ទៅវិញ ធ្វើអោយ​ពួកគាត់​ឆ្ងល់​ថា ៖ បើ​មាន​ប្លង់​ចេញពី​សាលា​រាជធានី​ភ្នំពេញ​មែន​នោះ ហេតុ​អី​ក៌​មិន​បង្ហាញ​ពួកគាត់​អោយ​អស់​ចិត្ត​ផង​? ឬ​មួយ​បោះ​បង្កោល​រំលោភ​យក​ដី​ពួកគាត់​ហើយ​បាន​ចេញ​ប្លង់​តាម​ក្រោយ​?…

អានត

- ព័ត៌មានជាតិ

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ​កំពុង​ប្រឈម បាក់​ស្រុត​ចូល​ក្នុង​ទន្លេ ដោយសារ​បាក់​ច្រាំង​ទន្លេ អាជ្ញាធរ​កំពុង​ជួយសង្គ្រោះ នៅ​ភូមិ​ចំនួន​២​ក្នុង​ស្រុក​ឆ្លូង​

(​ក្រចេះ​)÷ ផ្ទះ​ប្រជា​ពល​ចំនួន​១២​ខ្នង នៅ​ភូមិ​កណ្ដាល​កោះ​កណ្ដុរ និង​ភូមិ​កណ្ដាល​ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ កំពុង​ប្រឈម​បាន​បាក់ស្រុត​ចូល​ក្នុង​ទន្លេ ដោយសារ​បាក់​ច្រាំង​ទន្លេ​ក្នុងនោះ​មានផ្ទះ​១​ខ្នង​បាន​បាក់​ចូល​ក្នុង​ទន្លេ​ទាំងស្រុង ខ​ណះពេលនេះ អាជ្ញាធរ​កំពុង​នាំ​កម្លាំង​ចុះ ជួយ​រុះរើ​ដើម្បី​កំ​ឲ្យ​បាក់​ចូល​ក្នុង​ទន្លេ​។​ ​លោក​ធី​ម ស៊ា​ង​ឡេង អភិបាលរង​ស្រុក​ឆ្លូង​បានឲ្យដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង​ប្រឈម​និង​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ បើសិនជា​មិន​រុះរើ​ទាន់ពេល ហើយ​ក្នុងនោះ​ផ្ទះ​មួយ​ខ្នង​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ​ទាំងស្រុង…

អានត

- ព័ត៌មានជាតិ

ទីតាំង​ស្តុក​ឈើ​ប្រណីត​ពី​កន្លែង​ផ្សេងគ្នា ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​

ខេត្ត​រតនគិរី​÷ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ពី​កន្លែង​ដាច់ដោយឡែក​ពីគ្នា និង​បាន​រឹបអូស​រថយន្ត​កាមរី​ហើម​១​គ្រឿង​ឈើ​ប្រណីត​ចំនួន​៥​រ៉ឺម៉ក​ម៉ូតូ​យក្ខ​ផងដែរ​។​ ​ការចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ ដែល​មាន​ទីតាំង​លាក់​ស្តុក​ឈើ​ប្រណីត​ពី​កន្លែង​ដាច់ដោយឡែក​ពីគ្នា​។​ ​លោក នូវ ដា​រ៉ា ស្នងការរង​នគរបាល​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បានឲ្យដឹងថា ក្នុងនោះ​មាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត កម្លាំង​អធិការ​ក្រុង​បាន​លុង​និង​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​បាន​លុង ដោយ​មាន​ការសម្របសម្រួល​ពី​លោក ងិន ពេជ្រ ព្រះរាជអាជ្ញា​និង​លោក រ៉ា បូរ៉ាន់​ឌី…

អានត

- ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែកឆេរ​លាក់​ទុក​ឈើ​ខុស​ច្បាប់​នៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​

ខេត្ត​មណ្ឌលគិរី ៖ នៅវេលា​ម៉ោង​១.៥៩​នាទី​ថ្ងៃ​ទី​០៨ ខែ តុលា ឆ្នាំ ២០១៩ ដឹកនាំ​ដោយ​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក និង​កម្លាំង​ស្នាក់ការ​៧៦១​ចំនួន​៤​នាក់ សហការ​ជាមួយ​កម្លាំង​ចំរុះ របស់​គណៈ​បញ្ជាកា​រឯក​ស្រុក​កែវ​សីមា និង​កម្លាំង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​មណ្ឌលគិរី​។​ ​បាន​ឆែកឆេ​ផ្ទះ​ឈ្មោះ​ទឹម តា​យ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​សញ្ជាត្តិ​ខ្មែ​ស្ថិត​នៅ​ចំណុច​UTM07063651338116​ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ខុម…

អានត

- ព័ត៌មានជាតិ

សត្វ​ប្រឹស​ឈ្មោល​មួយ​ក្បាល​រត់​ចូល​ភូមិ​អ្នកស្រុក​

នៅ​ថ្ងៃ​ទី 7/10/2019​វ​លា​ម៉ោង​៤​ទាបភ្លឺ​មាន សត្វ​ប្រឹស​ឈ្មោល​មួយ​ក្បាល​រត់​ចូល​ភូមិ​ពោធិ ឃុំ ពោធិ ស្រុក ត្បែងមានជ័យ​ខេត្ត​ព្រះវិហារ​ធ្វើ​ឲ​មាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភភូមិ​។​ ​ហើយ​ប្រជា​ពលរដ្ធ​ក៏​នាំគ្នា ស្ទាក់ចាប់ នឹង​រាយការណ៍​ទៅ មន្ត្រី​បិ​ស្ថាន នឹង​កម្លាំង នគ​បាល​ស្រុក​ត្បែង បាន​នាំមក​រក្សាទុក​បំរុង​នឹង ធ្វើការ​ដោះលែង​ទៅ​ក្នុងព្រៃ​អភិរក្ស វិញ តែ​ជា​អកុសល​សត្វ​ប្រើស​មួយ​នេះ​ក៏​ត្រូវ​ងាប់​នៅ​ម៉ោង 7/40 នាទី​បាត់​ហើយ​។​ ​ការ​ងាប់​របស់​សត្វ​ប្រើ​ស​មួយ​នេះ…

អានត

- សន្តិសុខ សង្គម

សាហាវ​ណាស់ ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ម្នាក់​ស្លាប់​ភ្លាមៗ នៅក្នុង​ហាង​កាហ្វេ​ក្រុង​បាន​លុង​

នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ម្នាក់ ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ក្នុង​ហាង​កាហ្វេ ក្រុង​បា​លុង ខេត្ត​រតនគិរី​។​ ​ករណី​ដ៏​សាហាវ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩​នេះ ស្ថិត​ក្នុង​ហាង​កាហ្វេ​មួយកន្លែង ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​ ​បើ​យោង​តាម​អ្នកឃើញ​ហេតុការណ៍ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ពួក​គាត់​ឃើញ​រថយន្ត​ហ្វ័​រ​រ៉ែន​ន័រ ០១​គ្រឿង​ជិះ​គ្នា ពី​៣​ទៅ​៤​នាក់ បើក​មក​ឈប់​មុខ​ហាង​កាហ្វេ…

អានត

- សន្តិសុខ សង្គម

​រថយន្ត​បែន​ដឹក​ដី​បើក​រេ​ចង្កូត​បុក​ម៉ូតូ​ស្លាប់​1​នាក់​របួសធ្ងន់​1​នាក់​ក្រុង​ច្បារមន​

ខេត្ត​កំពង់ស្ពឺ ៖ ករណី​ចរាចរណ៍​ស្លាប់​មិន​ស្វាង​នៅ​ខេត្ត​កំពង់ស្ពឺ បុរស​02​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បែន​ដឹក​ដី​បើក​រេ​ថ​ង្កូ​ត​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាលឲ្យ​ស្លាប់​01​នាក់ របួសធ្ងន់​01​នាក់​កាល​វេលា​ម៉ោង​10​និង​30​នាទី ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2019​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​04 គីឡូម៉ែត្រ​លេខ 49​និង​50 ត្រង់​ចំណុច​ភូមិ​ភ្នំ​ដី សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។ ​មាន​រថយន្ត ០1​គ្រឿង​ម៉ាក…

អានត

- សន្តិសុខ សង្គម

រថយ​ន្ត​ធន់​ធំ​បែន​ដឹក​ដី​បើក​បត់​ឆ្លងផ្លូវ​បុក​ម៉ូតូ​របួស​ធ្ងន់ធ្ងរ​02​នាក់​ទៀត​ហើយ​ស្រុក​ភ្នំស្រួច​

ខេត្ត​កំពង់ស្ពឺ ៖ រថយន្ត​បែន​ដឹក​ដី​ម៉ាក​ហ៊ី​ណូ បើក​បត់​ឆ្លងផ្លូវ បុក​ម៉ូតូ​របួស​ធ្ងន់ធ្ងរ​02​នាក់​ទៀត​ហើយ ខណៈ​បញ្ច្រាស់ទិស​គ្នា ។ ​ហេតុ​ការ​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅវេលា​ម៉ោង​18​និង​40​នាទី ថ្ងៃទី 21 ខែ​កញ្ញា ឆ្នាំ 2019​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០1​កើតឡើង លើផ្លូវ​កំណាត់​ផ្លូវជាតិ​លេខ 4 ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ 67​និង​68 ភូមិ ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វន្ត…

អានត

- ព័ត៌មានជាតិ

រដ្ឋបាល​សាលា​ខេត្តក្រចេះ​ចេញ​ជូនដំណឹង​ស្ដីពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន​

(​ក្រចេះ​)÷​រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ បាន​ចេញ​សេចក្ដីប្រកាស​ពត៍​មាន​ស្ដីពី​ទឹកជំនន់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ ខ​ណះ​ស្ថានភា​ពទឹក​ទន្លេមេគង្គ បាន​បន្ត​ហក់​ឡើង​គិត​ត្រឹម​វេលា​ម៉ោង​៧​ព្រឹក​នេះ​កំពស់​ទឹក​២២,២០​ម៉ែត្រ ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន ដែល​កម្រិត​កម្ពស់​ទឹក​ប្រកាស់អាសន្ន​ត្រឹម​២២​ម៉ែត្រ ហើយ​បាន​ជន់​លិច​ផ្ទះ និង​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​។​ ​តាម​លិខិត្ត​របស់លោក វ៉ា ថន អភិបាលខេត្ត​បានបញ្ជាក់​ថា ដើម្បី​ធានាបាន​នូវ​ការ​បន្ត​ការពារ​សន្តិសុខ និង​សុ​វត្តិភាព​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​ដង​ទន្លេមេគង្គ តាម​តំបន​កំពុង​រង​ផលប៉ះពាល់ និង​តំបន​មួយចំនួន​ដែល​អាច​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ទន្លេមេគង្គ​នេះ​។​ ​គ​ណះ​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត…

អានត

- រាយការណ៍ពិសេស

សកម្មភាព​កាយ​ដី​ធ្វើ​អាជីវកម្ម​ក្នុង​បឹង​សំរោង​ទង​រាប់​ឆ្នាំ​មកហើយ គេច​មិន​ទាន់​បង់ពន្ធ​

កំពង់ស្ពឺ ៖ សេចក្ដី​រាយ​ការ​មក​ថា សកម្មភាព​កាយ​ដី​លក់​នៅលើ​ផ្ទៃ​បឹង​សំរោង​ទង ស្ថិតនៅក្នុង​ភូមិ​សំរោង​ទង ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាយ​ដី​លក់​ជាង​មួយ​ឆ្នាំ​ហើយ​មិន​ទាន់​មានច្បាប់​ពី​មន្ទីរ ឬ​ក្រសួង​រ៉ែ និង​ថាមពល​នៅឡើយ ខណៈ​ម្ចាស់​អាជីវកម្ម​និយាយប្រាប់​គេឯង​ថា ខ្លួន​ចាយប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ​ទើប​អាច​ធ្វើ​ការងារ​នេះ​បាន​។​ ​សេចក្ដី​រាយ​ការ​បាន​បន្តថា ផ្ទៃ​បឹង​សំរោង​ទង​ទំហំ​រាប់សិប​ហិតា ជា​បឹង​ធម្មជាតិ​ពី​បុរាណ​មក​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ត្រូវ​គេ​សហការ​ជា​ប្រព័ន្ធ​ក្រោមរូបភាព​ប្រជាពលរដ្ឋ​ស្នើសុំ​ស្ដា​ដើម្បី​យក​ទឹក​ប្រើប្រាស់ ខណៈ​ក្នុង​ភូមិសាស្ត្រ​នោះ​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ចូល​ដល់​ទៅ​ហើយ​។​ដែល​សកម្មភាព​នេះ​ត្រូវ​គេ​កើតជា​ចំងល់​ព្រោះតែ​មាន​ភាព​មិន​ប្រកតី​លើ​កិច្ចការ​នេះ​។​ ​កន្លង​ទៅ​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​រ៉ែ និង​ថាមពល បានបញ្ជាក់​ថា…

អានត