ព័ត៌មានថ្មី

- ព័ត៌មានជាតិ

មន្ត្រី​យោធា​កងពលតូច​លេខ​៨​ម្នាក់​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ដោយ​អយុត្តិធម៌​ព្រោះ​អធិការដ្ឋាន​នគរ​ស្រុក​ជាំ​ក្សាន្ត​នាំគ្នា​បិទបាំង​សំណុំរឿង​មិន​ចាត់ការ​

ខេត្ត​ព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​មាន​សេចក្ដីរាយការណ៍​មក​ថា​÷ មន្ត្រី​យោធា​ម្នាក់​បម្រើ​ការងារ​នៅក្នុង​អង្គភាព​កងពល​តូ​ចលេ​ខ​៨​ម្នាក់​បាន​ស្លាប់​យ៉ាង​អ​យុត្តិធម៍​ក្នុង​ករណី​គ្រោះថ្នាក់​ចរាច​រណ៍ ត្រូវ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​នាំគ្នា​បិទបាំង​សំណុំរឿង​។​ ​ដែល​កើតហេតុ​ចាប់តាំងពី​ថ្ងៃ​ទី ១២ ខែ​កក្កា​ដា ឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ​អស់​រយៈពេល​៩​ថ្ងៃ​ហើយ​នៅ​តែ​រក​ជនបង្ករ​មិនទាន់​ឃើញ​។​ ​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧: ៣០​នាទី​ល្ងាច​ត្រូវ​នឹង​ថ្ងៃទី ១២​កក្កដា ឆ្នាំ​២០១៩​ស្ថិតនៅ​លើ​ចំណុច​ភូមិ អន្លង់វែង​ថ្មី ឃុំ ស្រ​អែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។…

អានត

- ព័ត៌មានជាតិ

​គ្មាន​គ្រោះ​រាំងស្ងួត​គ្មាន​ស្រូវ​ងាប់​ទេ​ជា​ព័ត៍មាន​បំភ្លៃ​ការពិត នេះ​ជា​សម្ដី​លោក​ឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង​នគរបាល​ខេត្ដ​ឧត្ដរមានជ័យ

​ខេត្ត​ឧត្ដរមានជ័យ​÷ លោក​ឧត្ដមសេនីយ៍​ហង្ស បូរ ស្នងកា​រង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃ​ទី​១៩​ខែកក្កដា​ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​បញ្ចេញ​មត្តិ​ចោទប្រកាន់​ទៅលើ​អ្នក​សារព័ត៍មាន​ថា បង្ហោះ​ព័ត៍មាន​បំភ្លៃ​ការពិត ចុះ​ព័ត៍មាន​គ្មាន​ការ​ពិត លោក​បាន​បញ្ជាក់​ថា​គ្មាន​គ្រោះរាំងស្ងួត គ្មាន​ស្រូវ​ងាប់​ទេ​។ ​ទោះជា​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្តឧ​ត្ត​រ​មានជយ័​និង​ជា​អនុប្រធានទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​អមដំណើរ​ដោយ​ឯកឧត្តម​ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមា​ន​ជយ័ ឯកឧត្តម​សុ​ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ថ្នាក់ដឹកនាំ​មន្ទី​ជំនាញ លោក​អភិបាលស្រុក​ចុង​កាល់ បាន​អញ្ចើញ​ចុះ​ពិនិត្យ​ផ្ទាល់…

អានត

- សន្តិសុខ សង្គម

អ្នកបើករថយន្ត​ដឹក​កម្មករ​រោងចក្រ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​វាលស្រែ​

ខេត្ត​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​វាលស្រែ​ត្រូវ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​ប្រទះឃើញ​កាល​វេលា​ម៉ោង​05​និង​48​នាទី​ភ្លឺ ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2019​មាន​ប្រជាពលរដ្ឋ​ជា​អ្នកបើកបរ​រថយន្ដ​ដឹក​កម្មករ​រោងចក្រ ពេលធ្វើ ដំណើរ​មក​ដល់​ចំណុចកើតហេតុ​ខាងលិច​ភូមិ ពោធិ៍ (​ហៅ​ភូមិ​ត្រពាំង​សេះ​)​ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ប្រទះឃើញ​សាកសព​មនុស្ស​ម្នាក់ ដេកស្លាប់​ក្នុង​ស្រែ ក្បែរផ្លូវ ជាមួយ​ម៉ូតូ​គ្រឿង ម៉ាក​សង់​កូរ៉េ ព័ណ៌​ក្រ ហម គ្មាន​ផ្លាកលេខ…

អានត

- ព័ត៌មានជាតិ

អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​បន្ត​ចាប់​រថយន្ត​លួច​ដឹក​ឈើ​១​គ្រឿង​បំផ្លាញចោល​,​រីឯ​ឈើ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​តាម​ច្បាប់​

(​រតនគិរី​)៖​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍សៅ សុខា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មាការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​,​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រីស័​រ​ព៌ណ​ខ្មៅ​១​គ្រឿង​ពាក់​ស្លាក​លេខ​រតនគិរី​២A-០១៤៩​ដឹកឈើ​ពេញ​ត្រង់​ចំណុច​និយាម​កា​(០៧៦០៣២៤-១៥១៨៥៥៦)​ក្នុង​ភូមិសាស្ត្រ​ភូមិ​សោម​ធំ​ឃុំ​សោម​ធំ​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី​។​ ​លោក​វរសេនីយ៍ត្រី​សុខ មីន​មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​បាន​ប្រាប់​ភ្នាក់ងា​រទូរ​ទស្សន៍​ប៉ុស្តិ៍លេខ​8HD​នៅ​រសៀល​ថ្ងៃ​ដដែល​(១៨​កក្កដា​)​នេះ​ថា​ក្នុងពេល​ប្រតិបត្តិការ​នោះ​អ្នកបើករថយន្ត​ដឹក​បទល្មើស​រត់គេចខ្លួន​បាត់​ហើយ​កម្លាំង​នាំ​វត្ថុតាង​មក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរយ៉ាដាវ​រួច​ធ្វើការ​វាស់វែង​ឃើញ​ឈើ​ធ្នង់​ចំនួន​៩៩៧​គីឡូក្រាម​ស្មើនឹង​០,៧៣៨​ម៉ែត្រគូប​។​ ​លោក​វរសេនីយ៍ត្រី​សុខ មីន​ប្រាប់​បន្តថា​ឈើ​ធ្នង់​ខាងលើ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​បន្ត​,​មធ្យោបាយ​ដឹក​បទល្មើស​ក្រោម​បទ​បញ្ជា​លោក​ឧត្តមសេនីយ៍​ត្រីថាវ យ៉េន​មេ​បញ្ជា​អាវុធហត្ថ​ខេត្ត​និង​មាន​ការសម្របសម្រួល​ពី​លោក​រ៉ា បូរ៉ាន់​ឌី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី​បានធ្វើការ​បំផ្លាញចោល​នៅ​រសៀល​ថ្ងៃ​ទី​១៨​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្លាំង​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​ដុត​បំផ្លាញ​រថយន្តដឹក​បទល្មើស​ឈើ​,​កាលពី​ព្រលប់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៩​កន្លង​ទៅ​បាន​ដុត​បំផ្លាញ​រថយន្ត​ឡង់​គ្រីស័​រច្នៃ​២​គ្រឿង​ដូច្នេះ​សរុប​ទាំងអស់​មធ្យោបាយ​ដឹកឈើ​បាន​៣​គ្រឿង​ហើយ​៕​គឹម​សុវណ្ណរិទ្ធ​ ​

- សន្តិសុខ សង្គម

រថយន្ត​បែន​ដឹក​ដី​បើក​រេ​ចង្កូត​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួស​យ៉ាង​ធ្ងន់ធ្ងរ​

ខេត្ត​កំពង់ស្ពឺ ៖ បុរស​ម្នាក់​របួស​យ៉ាង​ធ្ងន់ធ្ងរ​ពេល​ជិះ​ម៉ូតូ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​បើក​រេ​ចង្កូត​បុក​កិន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​របួស ធ្ងន់​បាក់​ជើង​ខាងឆ្វេង​ក្រោម​ក្បាលជង្គង់ ម៉ូតូ​ខូចខាត​ស្ទើ​ទាំងស្រុង ។ ករណីនេះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល នៅវេលា​ម៉ោង​15​និង​15​នាទី ថ្ងៃទី​18 ខែកក្កដា ឆ្នាំ 2019 មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​បើក​រេ​ចង្កូត​បុក​ម៉ូតូ បញ្ច្រាសទិស​គ្នា​លើ​ផ្លូវជាតិ​លេខ 41 ចន្លោះ​គីឡូម៉ែត្រ​លេខ 15​និង​16 ចំណុច ភូមិ…

អានត

- ព័ត៌មានជាតិ

សមត្ថកិច្ច​ចំរុះ​ចុះ​រុករក​រថយន្ត​បា​កុង​ដឹកឈើ​ល្មើសច្បាប់​ដើម្បី​ធ្វើ​ការកំទេច​ចោល​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំង​ចម្រុះ​រួមមាន​អាវុធហត្ថ​ខេត្ត​មន្ទីរ​បរិស្ថាន​ខេត្ត​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​រុករក​រថយន្ត​បាត់​កុង​ដែល​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ឈើ​ល្មើស​ច្បាប់​នៅក្នុង​ទីតាំង​ភូមិ​ស្រែគរ​ថ្មី​ចំនួន 3 គ្រឿង​។​ ​ប្រតិបត្តិការ​ចុះ​រូប​រក​រថយន្ត​ល្មើស​នេះ​កម្លាំង​ចម្រុះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី 17 ខែកក្កដា​ឆ្នាំ 2019 នៅក្នុង​ចំណុច​ភូមិ​ស្រែគរ​ថ្មី​ឃុំ​ស្រែគរ ស្រុក​សេ​សាន​ខេត្ត​ស្ទឹងត្រែង​។​ ​លោក​ឧត្តមសេនីយ៍ត្រី​អៀង​វ៉ាន់ឌី​បានបញ្ជាក់​ថា​ក្នុង​កិច្ចប្រតិបត្តិការនេះ​ក​ម្លាំង​ចម្រុះ​បាន​ចុះ​ដល់​ទីតាំង​និង​បាន​រក​ឃើញ​រថយន្ត​បា​កុង​ក្នុង​គោលដៅ​ទី 1 ចំនួន 2​គ្រឿង​និង​គោលដៅ​ទី 2 ចំនួន 1​គ្រឿង​ហើយ​ពេល​នេះ​កម្លាំង​ចម្រុះ​កំពុងតែ​បន្ត​សកម្មភាព​ចុះ​រុករក​បន្តទៀត​នៅ​តាម​ទីតាំង​ផ្សេងៗ​ដើម្បី​ឈាន​ទៅរក​ការប្រមូល​រថយន្ត​ល្មើស​ទាំងនោះ​ដើម្បី​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ធ្វើការ​កំទេចចោល​។​…

អានត

- ព័ត៌មានជាតិ

លោក​ឌី​រ៉ាដូ អភិបាលរង ខេត្ត​ឧត្ដរមានជ័យ ប្រហែល​អំណាច​ធំ​ជាង​ក្រសួង​មហាផ្ទៃ​ហើយ​មើល​ទៅ​បាន​ជា​ហ៊ាន ចុះហត្ថលេខា​បំពាន​សារាចរ​ណែនាំ​ហើយ​ចង់​អោយ​សមត្ថកិច្ច​ចាប់​អ្នកកាសែត​ដែល​ហ៊ាន​រិះគន់​ចំៗ​

ខេត្ត​ឧត្ដរមានជ័យ ៖ ក្រោយពី​មាន​ការចុះផ្សាយ​នៅលើ​គេហ​ទំ​ពរ័ សា​ព័ត៍មាន ជាច្រើន​អង្គភាព ចំពោះ​រឿង​លោក​ឌី​រ៉ាដូ​និង​លោក​លឹម​សុខ​តូ​អភិបាលរង​ខេត្ត​ឧត្ដរ​មានជ័យ​បាន​ឃុបឃិត​ជាមួយ​លោក​អាន់​សំអាត​ប្រធានការិយាល័យ​ច្រកចេញចូល​តែ​មួ ចុះហត្ថលេខា នៅ​លើ​សៀវភៅ​ឆ្លងដែន​ផ្គើន​និង សេចក្ដីប្រកាស សារាចរ​ណែនាំ និង​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​ក្រសួង​មហាផ្ទៃ​។ ដែល​គេ​ឃើញ​មាន​ការចុះហត្ថលេខា​លោក លឹម សុខ​តូ និង​លោក ឌី រ៉ាដូ នៅ​លើ​សៀវភៅ​ឆ្លង​ដែន​ជា​ច្រើន​មិន​ប្រក្រតី​។​ ​ដូចជា គ្មាន​ឯកសារ​ភ្ជាប់​មក​ជាមួយ​ដូចជា​សៀវភៅ​គ្រួសារ…

អានត

- ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្ត​ក្រចេះ​ដុត​បំផ្លាញ់​រថយន្ដ​បា​កុង​ដឹកឈើ​ចំនួន​៧​គ្រឿង​ទៀត នៅ​ស្រុក​សំបូរ

(​ក្រចេះ​)÷​លោក ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៩​នេះ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប និង​ដុត​បំផ្លាញ់​ចោល​រថយន្ដ​បា​កុង​សម្រាប​ស្ទួច​ឈើ​ឬ​ទឹកឈើ​ចំនួច​៧​គ្រឿង​ទៀត​ដែល​ឈ្មួញ លាក់ទុក​ក្នុង​ចំការ​ក្រោយ​ផ្ទះ ប្រជាពលរដ្ឋ នៅ​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​ ​លោក ឡុង យឹ​ង មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​ក្រចេះ​បានឲ្យដឹងថា…

អានត

- ព័ត៌មានជាតិ

លោក​អធិការ​ស្រុក​ឱ​រ៉ាល់​ដឹកនាំ​កម្លាំងល្បាត​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​01​គ្រឿង​ប្រគល់​ជូន​ជំនាញ​

ខេត្ត​កំពង់ស្ពឺ ៖ លោក​អធិការ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្រុក​ឱ​រ៉ាល់​ដឹកនាំ​កម្លាំងល្បាត​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​ប្រគល់ជូន​ជំនាញ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់កាល​វេលា​ម៉ោង​23​និង​46​នាទី ថ្ងៃទី ០8 ខែ កក្កដា ឆ្នាំ 2019 កម្លាំង​អធិការដ្ឋាន​នគរបាល​សេដ្ឋកិច្ច ស្រុក​ឪ​រ៉ា​ល់ ចេញ​ល្បាត​ហើយ​បាន​ប្រទះ​ឃើញ​រថយន្ត​ដឹកឈើ​មួ​ត​គ្រឿង​បាន​ធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​នោះ​ធ្វើការ​សាកសួរ​ហើយ​បាន​ប្រគល់​ជូន​ជំនាញ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​រថយន្ត​ម៉ាក Hyundai ពណ៌​ខៀវ ពាក់​ស្លាក​លេខ ឆ 1492 . ភព​2 ចំណុះ…

អានត

- ព័ត៌មានជាតិ

ទីបំផុត​…​មេក្លោង​បំផ្លាញ​ព្រៃឈើ​ធំជាងគេ គឺ​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក​៣​រូប ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន ជាមួយ​ឡាន​ជាង​៤០​គ្រឿង​

ខេត្ត​មណ្ឌលគិរី ៖ ទីបំផុត​…​ជុង​អត់​ភ្លេច​កុក​មែន …​មានតែ​កុក​ទេ​ភ្លេច​ជុង​..​គឺ​ជើង​ខ្លាំង​បំផ្លាញ​ព្រៃឈើ​ប្រចាំ​ភូមិភាគ​ឥ​ឦសាន្ត គឺ​ឧកញ៉ា ស៊ឹង សំអុល ត្រូវបាន​ឃាត់ខ្លួន ជាមួយ​និង​បក្ខពួក​៣​នាក់​ទៀត និង​រឹបអូស​បាន​ឡាន​ជាង​៤០​គ្រឿង បន្ទាប់​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចេញ​សេចក្តីប្រកាស​ព័ត៍មាន បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​១​ថ្ងៃ​ក្រោយមក ដោយ​គ្មាន​ការអនុគ្រោះ​ជន​បំផ្លាញ​ព្រៃឈើ និង​ដុត​បំផ្លាញ​សំភារៈ​ជា​មធ្យោបាយ​បទល្មើស​បំផ្លាញចោល​។​ ​ក្រុម​ការងារ​បាន​រាយ​ការណ៍ កម្លាំង​អាវុធហត្ថ​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​មណ្ឌលគិរី ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល…

អានត