ខេត្តកណ្តាល ៖លោកជា.កុយដែលគេស្គាល់ថាជាឈ្មួញពុះដីឡូនិងផ្ទះល្វែងលក់បានសន្យានិងគៀងគររកគ្រួសារដែលក្រីក្រចំនួន១០០គ្រួសារមកពីតាមបណ្តាខេត្តផ្សេងៗថានិងបោះឆ្នោតសកលហើយចែកដីឡូអោយពួកគាត់ក្នុង១គ្រួសារ១ឡូសម្រាប់រស់នៅតែរហូតដល់ពេលនេះបែជាគ្មានដំណឹងឈឹងហើយបិទទូរស័ព្ទគ្រប់ប្រព័ន្ធដើម្បីគេចវេសពីការសាកសួរពត៌មានពីពលរដ្ឋធ្វើអោយពួកគាត់នាំគ្នាងឿងឆ្ងល់នឹងគំរោងចែកដីឡូអោយពួកគាត់ក្រីក្រទាំង១០០គ្រួសារនេះ។ការគៀងគរពលរដ្ឋក្រីក្រចំនួន១០០គ្រួសារនេះតាមរយះពួកគាត់បានដឹងដំណឹងតាមការប្រាប់តគ្នាក៏ដូចតាមបណ្តាញផ្សព្វផ្សាយ១ចំនួនទើបពួកគាត់ធ្វើដំណើរពីខេត្តដ៏ទៃទៅកាន់ការិយាល័យរបស់លោកជា.កុយនៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាលកាលពីមុនការបោះឆ្នោតសកលខែកក្កដាឆ្នាំ២០១៨កន្លងទៅបើទោះបីពួកគាត់គ្មានសោហ៊ុយក៏ដើរខ្ចីបុលគេដើម្បីឡើងទៅការិយាល័យរបស់លោកជា.កុយដែរក្រែងបានដីរស់នៅហ្នឹងគេ។ រហូតមកដល់ពេលមិនឃើញស្រមោល លោក ជា កុយ ចែកដី អោយពួកគេទេ ។ ពួកគាត់ថា លោក ជា កុយ កំពុង យកពួកគាត់ ជាឈ្នាន់ ដើម្បីធ្វើប្រជាភិថុត លក់ដីឡូ គាត់ និង…
ព័ត៌មានថ្មី
លោកវរ:សេនីយ៍ឯក សូចាន់ណារី អាងអំណាច ធ្វើអាជីវកម្មរណ្ដៅដី យករថយន្ដរដ្ឋអំណោយសម្ដេចតេជោហ៊ុនសែន ដឹកដីធ្វើអាជីវកម្ម តាមអំពើរចិត្ត
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២១ ខែឧសភាឆ្នាំ២០១៩ នេះមានសេចក្ដីរាយការណ៍ពីក្រុងប៉ោយប៉ែតមកថា លោកវរ:សេនីយ៍ឯកសូ ចាន់ ណារី មេបញ្ជាការ កងអនុសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ ដែលជាម្ចាស់អាជីវកម្មរណ្ដៅដីជម្រៅក្បាលប្រេដដឹកដីលក់ បានប្រើប្រាស់រថរបស់រដ្ឋ ដែលជាអំណោយរបស់ សម្ដេចតេជោហ៊ុនសែន រាប់សឹបគ្រឿងដឹកជញ្ជូនដីលក់យ៉ាងអនាធិបតេយ្យពេញក្រុងប៉ោយប៉ែត។ ប្រភពបានបន្ថែមថា លោកអនុសេនីយ៍ឯក សូរ ចាន់ណារី ជាមេបញ្ជាការនគរបាលវរ:ការពារព្រំដែនគោលេខ៩១១…
សត្វព្រៃគ្រប់ប្រភេទរងការបំផ្លិចបំផ្លាញពីជនទុច្ចរិតខិលខូចជំនាញនៅទីនោះគ្មានការទប់ស្កាត់ឡើយ
ខេត្តស្ទឹងត្រែង ៖ នៅ ថ្ងៃ អង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០១៩ អំពីបញ្ហានៃ ការជួញដូរលក់សាច់សត្វព្រៃ នៅខាងក្រោយផ្លូវចូលផ្សារសាមគ្គី ខេត្តស្ទឹងត្រែង តែងឃើញជាញឹកញាប់ដោយសត្វព្រៃទាំងនោះត្រូវបានគេដាក់លក់នៅលើទីផ្សារដោយសេរី។ ជំនាញនៅទីនោះ ហាក់គ្មានវិធានការទប់ស្កាត់ចាប់បង្ក្រាបបានឡើយ ឱកាសធ្វើការបំភ្លេចបំផ្លាញពពួកសត្វព្រៃ ដែលនៅសេសសល់ក្នុងដែនជំរក ថែមទាំងឲ្យមានការធ្វើរសារាចរ ជួញដូរលក់យ៉ាងអនាធិបតេយ្យ សត្វព្រៃទាំងនោះត្រូវបានគេសង្កេតឃើញថា…
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់មានថ្នាំញៀន៨កញ្ចប់បញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តរតនគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបកែវបានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់បញ្ជូនទៅដាលាដំបូងខេត្តចាត់ការតាច្បាប់។ ការឃាត់ខ្លួនជនសង្សយ័នោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៤.៥៣នាទីថ្ងៃអាទឹត្យ ១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ចំណុចចំការស្វាយចន្ទីនៅក្បែអូររអឹលស្ថិតក្នុងភូមិលើឃួនឃុំកិចុងស្រុកបកែវខេត្តរតនគិរី។ ប្រភពពីដមត្ថកិច្ចថាជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះវ៉ានពៅភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែមានស្រុកកំណើតភូមិដាឃុំដាស្រុកមេមុតខេត្តត្បូងឃ្មុំបច្ចុប្បន្នរសនៅភូមិត្រុំឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី។ ប្រភពបន្តថាដមត្ថកិច្ចកំពុង តែល្បាតចំណុចអូរអឹលដែលជាកន្លែងប្រជាពលរដ្ឋទៅលេងកំសាន្តយ៉ច្រើនផងនោះស្រាបតែឃើញជនសង្ស័យម្នាក់ខាងលើជិះម៉ូតូយ៉ាងលឿនចូលចំការស្វាយចន្ទីនៅចំណុចក្បែអូររអឹលស្ថិតនៅក្នុងភូមិលើឃួនឃុំកិចុងស្រុកបកែវខេត្តរតនគិរី ។ កម្លាំងក៏បាន ដេញតាមហើយសួរនាំទៅជននោះក៏ទំលាក់ថ្នាំញៀនក្បែជើងហើយកម្លាំងក៏បានឃាត់ ខ្លួនតែម្ដង។…
អគ្គិភ័យលេបត្របាក់ផ្ទះអស់៨ខ្នងសរុបអស់រាប់មឺនដុល្លាតែមិនមានមនុស្សរងរបួសនិងគ្រោះថ្នាក់ដល់ជីវិតឡើយ
ខេត្តរតនគិរី៖ គ្រោះអគ្គិភ័យបានបណ្តាលឲ្យផ្ទះ៨ខ្នងខូចខាតទាំងស្រុង ខាតបង់អស់រាប់ម៉ឺនដុល្លាតែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួស ឬបាត់បង់ជីវិតឡើយ។ ហេតុការណ៍អគ្គីភ័យឡេបត្របាក់លំនៅឋានប្រជាពលរដ្ឋនេះបានកើតឡើងនៅវេលាម៉ោង០៣.៥០នាទីល្ងាចថ្ងៃសៅរ៍ ១៥ កើត ខែពិសាខ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩នៅក្នងទីរួមស្រុកអណ្ដូងមាស ខេត្តរតនគិរី ។ ប្រភពបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះនោះសរុបចំនួន ០៨ខ្នង ដែលផ្ទះទី១មានម្ចាស់ឈ្មោះ មីន អាលី…
បែកធ្លាយថាដីចំការជិត១០០ហិកតាជារបស់រដ្ឋត្រូវបានលោក ហង់ ចាន់ឌីលក់
ខេត្តក្រចេះ : ស្រុកចិត្របុរីដីចំការជិត១០០ហិកតា ក្នុងភូមិទ្រាបចំណុច(ហៅ)១០៥ ឃុំថ្មី ស្រុកចិត្របុរី ត្រូវបានប្រភពប្រជាពលរដ្ឋ ខ្សឹបខ្សៀវហើយគក់ដើមទ្រូងដកដង្ហើមធំថា លោក ហង្ស ចាន់ឌី អភិបាលនៃគណៈអភិបាលស្រុក ចិត្របុរី ធ្វើការលក់ដូរ ទៅអោយអ្នកធំម្នាក់នៅក្រុងភ្នំពេញ និងមួយចំនួនទៀតលក់ទៅអោយក្រុមឈ្មួញនៅខេត្តរតនគិរីអស់ហើយគួឲ្យសោកស្តាយណាស់។ ប្រភពពលរដ្ឋបានបញ្ជាក់ផងដែរថា ទីតាំងដីខាងលើនេះ គឺជាដីរបស់ក្រុមហ៊ុន ម៉ូហីបាកម្ពុជា…
កក្រើកស្រុកកែវសីមាទៀតហើយ លោក គង់ ហ៊ាង ម្ចាស់ផ្ទះសំណាក់ល្បីជាងគេនៅស្រុកកែវសីមា បច្ចុប្បន្នជាមេឈ្មួញដ៍ធំក្នុងស្រុកកែវសីមា ល្បីល្បាញយ៉ាងខ្លាំង ខាងជំនួញឈើខុសច្បាប់ទៅវៀតណាម
ខេត្តមណ្ឌលគិរី ៖ យោងតាមប្រភពច្បាស់ការណ៍ បានអោយដឹងថា ៖ជំនួញឈើខុសច្បាប់ដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកឡាប៉ាខេ និងច្រករបៀងមួយចំនួនបានកំពុងបើកដៃ អោយក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈេីខុសច្បាប់ ធ្វើចរាចរនាំឈេីគ្រប់ប្រភេទ ឆ្លងដែនទៅលក់នៅប្រទសវៀតណាម ក្រោមកាសម្របសម្រួលពីសំណាក់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ រួមនិងមន្ត្រីពាក់ពន្ឋ័ដែលឈរជើង ប្រចាំកានៅច្រកទ្វាខាងលើនេះផងដែរ ។ ប្រភពបន្តរថា ក្នុងជំនួញឈើខុសច្បាប់ នៅតំបន់នោះក្រុមឈ្មួញបានប្រើប្រាស់មធ្យោបាយ ដើម្បីដឹកឈើនាំឆ្លងដែន តាមរថយន្តសាំយ៉ុង…
សមត្ថកិច្ចបានចុះបិទក្រុមហ៊ុន GCG Asia Co., LTD និងឃាត់ខ្លួនប្រធានក្រុមហ៊ុន ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន
ភ្នំពេញៈ សមត្ថកិច្ចបានចុះបិទក្រុមហ៊ុន GCG Asia Co., LTD និងឃាត់ខ្លួនប្រធានក្រុមហ៊ុន ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។ ក្រុមហ៊ុន GCG Asia…
សមត្ថកិច្ច មិនខំទប់ស្កាត់បទល្មើស បែរជាគៀងគពលកឆ្លងដែន កាប់ឈើគ្រញូង នៅសង្កាត់អូរស្មាច់ ជាមន្ដ្រីយោធា និង មន្ដ្រីប៉ូលីស ៧០២ ទៅវិញ
ខេត្តឧត្តរមានជ័យៈ ដោយយោងតាមសចក្តីរាយការណ៍ និងមានកាបែកឆ្លាយ ក្នុងបណ្តាញសង្គមហ្វែសប៊ុក និងតាមបណ្ដាញផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយជាបន្ដបន្ទាប់ថា រឿងមិននឹកស្មានដល់ថា នៅពីក្រោយ នៃការចាប់ខ្លួន ពលករខ្មែរ លួចឆ្លងដែន កាប់ឈើគ្រញូងពីសំណាក់ សមត្ថកិច្ចថៃ ជាច្រើនលើកជាបន្តបន្ទាប់កន្លងទៅនេះ នៅតំបន់នគរបាលវរះការពារព្រំដែនគោកលេខ៧០២ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បើតាមប្រភពបានឲ្យដឹងថា ដែលមានមេឈ្មួញធំៗចំនួនបីនាក់…
ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន ខ្លោចចិត្តអាណិតយុវតីម្នាក់អាយុ ១៥ឆ្នាំ ដេកឈឺឡើងស្គមរីងរៃនៅសល់តែស្បែកគ្របដណ្ដប់ឆ្អឹង
ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន ខ្លោចចិត្តអាណិតយុវតីម្នាក់អាយុ ១៥ឆ្នាំ ដេកឈឺឡើងស្គមរីងរៃនៅសល់តែស្បែកគ្របដណ្ដប់ឆ្អឹង និងមានស្នាមជាំខ្មៅពេញខ្លួន ទួញយំថ្ងូរឮសូរតែសម្លេងខ្សាវៗ ព្រោះតែពិបាកក្នុងខ្លួន ដោយសាតែមានជំងឺប្រចាំកាយ ចេញអុតស្វាយក្រាប ដែលគេហៅថាអុតស្វាយផ្កាប់មុខ និងជំងឺក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ លេបអ្វីក៏មិនចូល ក្អួតចេញមកវិញ ធ្វើឲ្យយុវតីរូបនេះត្រូវដេកនៅនិងកន្ទេល ងើបមិនរួចព្រោះគ្មានកម្លាំងក្នុងខ្លួនបន្តិចសោះ អស់រយៈពេលជិតពីរខែកន្លងមកហើយ ឯម្ដាយក្មេងស្រីនេះក៏សសៃខ្ចី ទើបនិងឆ្លងទន្លេបានបួនខែ ហើយជីវភាពគ្រួសារក៏ក្រីក្ររកតែប្រាក់ទិញអង្កហូបក៏គ្មានផង មិនមានអ្វីជាទីពឹងទេ…










