ព័ត៌មានជាតិ

- ព័ត៌មានជាតិ

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ខែ​មីនា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ខេត្ត​កណ្ដាល​..០៧.០៣.២០២៤

​ខេត្ត​កណ្ដាល​៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​អភិបាលក្រុង​-​ស្រុក​ទាំង​១៣ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បង្ក្រាប និង​លុបបំបាត់​ឱ្យបាន​នូវ​ល្បែង​ផ្សងសំណាង និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ធ្វើការ​ណែនាំ​បែប​នេះ​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កុម្ភៈ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ខែ​មីនា…

អានត

- ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញ​ប្រកាស លោកជំទាវ ទុយ សិរី​រតនៈ ជា​ប្រធានកិត្តិយស គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក្រសួង​ព័ត៌មាន ០៦.០៣.២០២៤

ភ្នំពេញ ៖ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​គណៈកម្មាធិការ​កណ្តាល សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ រសៀល​ថ្ងៃ​ពុធ ១១​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤…

អានត

- ព័ត៌មានជាតិ

​ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់ ផ្ទុះ​ចង្ក្រានហ្គាស ធ្វើអោយ​រលាក​ខ្លួនប្រាណ​!

​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក ខែម ញ៉ាញ់ នាយសេនាធិការ​រង និង​ជា​ប្រធាន​ក្រុម​ការងារ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ…

អានត

- ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​សមាជិក ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍ ពេល​កំពុង​បំពេញ​ភារកិច្ច​!

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ បាន​ចាត់ឲ្យ​ក្រុមការងារ​នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ឯក ទេព វិបុល…

អានត

- ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភ​ក្ត្រា គូសបញ្ជាក់ថា សមាគម​សារព័ត៌មាន នៅតែ​ដើរ​តូ​នាទី​សំខាន់​ក្នុង​ការសហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​តម្រង់ទិស​អ្នកសារព័ត៌មាន​ឱ្យ​អនុវត្តន៍​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​.០៦.០៣.២០២៤

​ភ្នំពេញ​..​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​គូសបញ្ជាក់ថា សមាគម​សារព័ត៌មាន នៅតែ​ដើរ​តូ​នាទី​សំខាន់​ក្នុង​ការសហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​តម្រង់ទិស​អ្នកសារព័ត៌មាន​ឱ្យ​អនុវត្តន៍​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ ហើយ​សមាគម​ក៏បាន​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​ទៅមុខទៀត​។​ ការគូសបញ្ជាក់​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី​បែបនេះ ក្នុង​ឱកាស​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន (CCJA) ដឹកនាំ ដោយ​លោក សយ សុភាព ប្រធាន​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា​-​ចិន នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២៤…

អានត

- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក លី ហុង និង លោកស្រី​!

ម៉ាស៊ីនថតចម្លង​សរុប​ទាំងអស់​ចំនួន ១៦​គ្រឿង ដែល​ត្រូវបាន​ក្រុមគ្រួសារ លោក លី ហុង និង លោកស្រី នាំយកមក​ប្រគល់​ជូន​ដល់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាលរ​បស់​អង្គភាព ក៏ដូចជា​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ផងដែរ​។​ ​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ…

អានត

- ព័ត៌មានជាតិ

សិក្ខាសាលា ការ​គាំពារ​វិនិយោគ​និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុង​វិស័យ​មូលបត្រ ជូន​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ក្រុង ស្រុក ឃុំ​សង្កាត់ ក្នុង​ការចែករំលែក​ចំណេះដឹង បទពិសោធន៍​ថ្មីៗ​

​ខេត្ត​កណ្តាល​៖ និយ័ត​ក​រមូ​លប​ត្រ​កម្ពុជា និង​រដ្ឋបាល​ខេត្ត​កណ្តាល បាន​រៀបចំ​សិក្ខាសាលា ការ​គាំពារ​វិនិយោគ​និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុង​វិស័យ​មូលបត្រ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សាលាខេត្ត​កណ្តាល​។ ​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងថា​៖​សិក្ខាសាលា​នា​ពេល​នេះ គឺ​បង្កើន​ការយល់ដឹង ចែករំលែក ព័ត៌មាន បទពិសោធន៍…

អានត

- ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​១១​នាក់ បញ្ជូនទៅ​តុលាការ និង​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

នៅ​ថ្ងៃ​ទី​០៤ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ ក្នុងនោះ ០៨​នាក់ ទៅ​តុលាការ និង​០៣​នាក់ ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ឱកាស​ខ្ញុំ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាបបាន​ចំនួន​៥​ករណី​ផ្សេង​គ្នា​។​ ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​៥​ករណី​រួមមាន​៖ *​ករណី​ទី​១៖ កាលពី ថ្ងៃទី​២៩ ខែ​កុម្ភៈ…

អានត

- ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​!

​នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក ជឹម ឬ​ទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​តំណាង​នាំយក​ថវិកា​ដែល​បាន​ចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២,៥៣០,០០០៛ (​ពីរលាន​ប្រាំ​សែន បី​ម៉ឺន​រៀល​) អង្ករ ៥០​គីឡូក្រាម​, ទឹកក្រូច​២​កេស​, ទឹក​សុទ្ធ​២​កេស​ ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ…

អានត

- ព័ត៌មានជាតិ

ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ​សិក្សា​២០២៣-២០២៤ ត្រូវ​បាន​បិទ​បញ្ចប់​

ខេត្ត​កណ្តាល​៖ ថ្លែង​នៅក្នុង​ពិធី បិទ​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ប្រចាំ​ឆ្នាំ​សិក្សា​២០២៣-២០២៤ នា​រសៀល​ថ្ងៃ​ទី​៤ ខែ​មិនា ឆ្នាំ​២០២៤ នៅ​បរិវេន​កីឡដ្ឋាន ក្រុង​តាខ្មៅ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង ខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​នាពេលនេះ គឺ​សម្រាប់​វាស់​ស្ទង់​កម្រិត​បច្ចេកទេស ក្នុង​បំណង​ជ្រើសរើស​យក​កីឡាករ កីឡា​ការិនី…

អានត