ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩នេះមានសេចក្ដីរាយការណ៍មកថា÷ មន្ត្រីយោធាម្នាក់បម្រើការងារនៅក្នុងអង្គភាពកងពលតូចលេខ៨ម្នាក់បានស្លាប់យ៉ាងអយុត្តិធម៍ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តខេត្តព្រះវិហារនាំគ្នាបិទបាំងសំណុំរឿង។ ដែលកើតហេតុចាប់តាំងពីថ្ងៃទី ១២ ខែកក្កាដា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះអស់រយៈពេល៩ថ្ងៃហើយនៅតែរកជនបង្ករមិនទាន់ឃើញ។ យោងតាមសាក្សីនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង ៧: ៣០នាទីល្ងាចត្រូវនឹងថ្ងៃទី ១២កក្កដា ឆ្នាំ២០១៩ស្ថិតនៅលើចំណុចភូមិ អន្លង់វែងថ្មី ឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។…
ព័ត៌មានជាតិ
គ្មានគ្រោះរាំងស្ងួតគ្មានស្រូវងាប់ទេជាព័ត៍មានបំភ្លៃការពិត នេះជាសម្ដីលោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងនគរបាលខេត្ដឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ÷ លោកឧត្ដមសេនីយ៍ហង្ស បូរ ស្នងការងនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩កន្លងទៅនេះ បានបញ្ចេញមត្តិចោទប្រកាន់ទៅលើអ្នកសារព័ត៍មានថា បង្ហោះព័ត៍មានបំភ្លៃការពិត ចុះព័ត៍មានគ្មានការពិត លោកបានបញ្ជាក់ថាគ្មានគ្រោះរាំងស្ងួត គ្មានស្រូវងាប់ទេ។ ទោះជាឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជយ័និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអមដំណើរដោយឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជយ័ ឯកឧត្តមសុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តនិងថ្នាក់ដឹកនាំមន្ទីជំនាញ លោកអភិបាលស្រុកចុងកាល់ បានអញ្ចើញចុះពិនិត្យផ្ទាល់…
អ្នកបើករថយន្តដឹកកម្មកររោងចក្របានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងវាលស្រែ
ខេត្តកំពង់ស្ពឺ៖បុរសម្នាក់ដេកស្លាប់ក្នុងវាលស្រែត្រូវអ្នកបើកបររថយន្តដឹកកម្មកររោងចក្រកាត់ដេរប្រទះឃើញកាលវេលាម៉ោង05និង48នាទីភ្លឺ ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2019មានប្រជាពលរដ្ឋជាអ្នកបើកបររថយន្ដដឹកកម្មកររោងចក្រ ពេលធ្វើ ដំណើរមកដល់ចំណុចកើតហេតុខាងលិចភូមិ ពោធិ៍ (ហៅភូមិត្រពាំងសេះ)ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រទះឃើញសាកសពមនុស្សម្នាក់ ដេកស្លាប់ក្នុងស្រែ ក្បែរផ្លូវ ជាមួយម៉ូតូគ្រឿង ម៉ាកសង់កូរ៉េ ព័ណ៌ក្រ ហម គ្មានផ្លាកលេខ…
អាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបន្តចាប់រថយន្តលួចដឹកឈើ១គ្រឿងបំផ្លាញចោល,រីឯឈើប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ចែងតាមច្បាប់
(រតនគិរី)៖ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់នាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ,កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវនៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៩នេះបានស្ទាក់ចាប់រថយន្តឡង់គ្រីស័រព៌ណខ្មៅ១គ្រឿងពាក់ស្លាកលេខរតនគិរី២A-០១៤៩ដឹកឈើពេញត្រង់ចំណុចនិយាមកា(០៧៦០៣២៤-១៥១៨៥៥៦)ក្នុងភូមិសាស្ត្រភូមិសោមធំឃុំសោមធំស្រុកអូរយ៉ាដាវខេត្តរតនគិរី។ លោកវរសេនីយ៍ត្រីសុខ មីនមេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានប្រាប់ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ8HDនៅរសៀលថ្ងៃដដែល(១៨កក្កដា)នេះថាក្នុងពេលប្រតិបត្តិការនោះអ្នកបើករថយន្តដឹកបទល្មើសរត់គេចខ្លួនបាត់ហើយកម្លាំងនាំវត្ថុតាងមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវរួចធ្វើការវាស់វែងឃើញឈើធ្នង់ចំនួន៩៩៧គីឡូក្រាមស្មើនឹង០,៧៣៨ម៉ែត្រគូប។ លោកវរសេនីយ៍ត្រីសុខ មីនប្រាប់បន្តថាឈើធ្នង់ខាងលើប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ចែងបន្ត,មធ្យោបាយដឹកបទល្មើសក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីថាវ យ៉េនមេបញ្ជាអាវុធហត្ថខេត្តនិងមានការសម្របសម្រួលពីលោករ៉ា បូរ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានធ្វើការបំផ្លាញចោលនៅរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៩នេះ។ សូមបញ្ជាក់ផងដែរថានេះជាលើកទី២ហើយដែលកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវដុតបំផ្លាញរថយន្តដឹកបទល្មើសឈើ,កាលពីព្រលប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩កន្លងទៅបានដុតបំផ្លាញរថយន្តឡង់គ្រីស័រច្នៃ២គ្រឿងដូច្នេះសរុបទាំងអស់មធ្យោបាយដឹកឈើបាន៣គ្រឿងហើយ៕គឹមសុវណ្ណរិទ្ធ
រថយន្តបែនដឹកដីបើករេចង្កូតបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់របួសយ៉ាងធ្ងន់ធ្ងរ
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់របួសយ៉ាងធ្ងន់ធ្ងរពេលជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបើករេចង្កូតបុកកិនបណ្ដាលឲ្យបុរសម្នាក់របួស ធ្ងន់បាក់ជើងខាងឆ្វេងក្រោមក្បាលជង្គង់ ម៉ូតូខូចខាតស្ទើទាំងស្រុង ។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង15និង15នាទី ថ្ងៃទី18 ខែកក្កដា ឆ្នាំ 2019 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបើករេចង្កូតបុកម៉ូតូ បញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ 41 ចន្លោះគីឡូម៉ែត្រលេខ 15និង16 ចំណុច ភូមិ…
សមត្ថកិច្ចចំរុះចុះរុករករថយន្តបាកុងដឹកឈើល្មើសច្បាប់ដើម្បីធ្វើការកំទេចចោល
ខេត្តស្ទឹងត្រែង ៖ កម្លាំងចម្រុះរួមមានអាវុធហត្ថខេត្តមន្ទីរបរិស្ថានខេត្តរដ្ឋបាលព្រៃឈើខេត្តនិងអាជ្ញាធរមូលដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានចុះរុករករថយន្តបាត់កុងដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនឈើល្មើសច្បាប់នៅក្នុងទីតាំងភូមិស្រែគរថ្មីចំនួន 3 គ្រឿង។ ប្រតិបត្តិការចុះរូបរករថយន្តល្មើសនេះកម្លាំងចម្រុះបានធ្វើឡើងនៅព្រឹកថ្ងៃទី 17 ខែកក្កដាឆ្នាំ 2019 នៅក្នុងចំណុចភូមិស្រែគរថ្មីឃុំស្រែគរ ស្រុកសេសានខេត្តស្ទឹងត្រែង។ លោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌីបានបញ្ជាក់ថាក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងចម្រុះបានចុះដល់ទីតាំងនិងបានរកឃើញរថយន្តបាកុងក្នុងគោលដៅទី 1 ចំនួន 2គ្រឿងនិងគោលដៅទី 2 ចំនួន 1គ្រឿងហើយពេលនេះកម្លាំងចម្រុះកំពុងតែបន្តសកម្មភាពចុះរុករកបន្តទៀតនៅតាមទីតាំងផ្សេងៗដើម្បីឈានទៅរកការប្រមូលរថយន្តល្មើសទាំងនោះដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំធ្វើការកំទេចចោល។…
លោកឌីរ៉ាដូ អភិបាលរង ខេត្តឧត្ដរមានជ័យ ប្រហែលអំណាចធំជាងក្រសួងមហាផ្ទៃហើយមើលទៅបានជាហ៊ាន ចុះហត្ថលេខាបំពានសារាចរណែនាំហើយចង់អោយសមត្ថកិច្ចចាប់អ្នកកាសែតដែលហ៊ានរិះគន់ចំៗ
ខេត្តឧត្ដរមានជ័យ ៖ ក្រោយពីមានការចុះផ្សាយនៅលើគេហទំពរ័ សាព័ត៍មាន ជាច្រើនអង្គភាព ចំពោះរឿងលោកឌីរ៉ាដូនិងលោកលឹមសុខតូអភិបាលរងខេត្តឧត្ដរមានជ័យបានឃុបឃិតជាមួយលោកអាន់សំអាតប្រធានការិយាល័យច្រកចេញចូលតែមួ ចុះហត្ថលេខា នៅលើសៀវភៅឆ្លងដែនផ្គើននិង សេចក្ដីប្រកាស សារាចរណែនាំ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងមហាផ្ទៃ។ ដែលគេឃើញមានការចុះហត្ថលេខាលោក លឹម សុខតូ និងលោក ឌី រ៉ាដូ នៅលើសៀវភៅឆ្លងដែនជាច្រើនមិនប្រក្រតី។ ដូចជា គ្មានឯកសារភ្ជាប់មកជាមួយដូចជាសៀវភៅគ្រួសារ…
អាវុធហត្ថខេត្តក្រចេះដុតបំផ្លាញ់រថយន្ដបាកុងដឹកឈើចំនួន៧គ្រឿងទៀត នៅស្រុកសំបូរ
(ក្រចេះ)÷លោក ឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ នៅរសៀលថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩នេះដឹកនាំកម្លាំងចុះបង្ក្រាប និងដុតបំផ្លាញ់ចោលរថយន្ដបាកុងសម្រាបស្ទួចឈើឬទឹកឈើចំនួច៧គ្រឿងទៀតដែលឈ្មួញ លាក់ទុកក្នុងចំការក្រោយផ្ទះ ប្រជាពលរដ្ឋ នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះបានឲ្យដឹងថា…
លោកអធិការស្រុកឱរ៉ាល់ដឹកនាំកម្លាំងល្បាតបានឃាត់រថយន្តដឹកឈើ01គ្រឿងប្រគល់ជូនជំនាញ
ខេត្តកំពង់ស្ពឺ ៖ លោកអធិការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្រុកឱរ៉ាល់ដឹកនាំកម្លាំងល្បាតបានឃាត់រថយន្តដឹកឈើមួយគ្រឿងប្រគល់ជូនជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាលវេលាម៉ោង23និង46នាទី ថ្ងៃទី ០8 ខែ កក្កដា ឆ្នាំ 2019 កម្លាំងអធិការដ្ឋាននគរបាលសេដ្ឋកិច្ច ស្រុកឪរ៉ាល់ ចេញល្បាតហើយបានប្រទះឃើញរថយន្តដឹកឈើមួតគ្រឿងបានធ្វើការឃាត់រថយន្តដឹកឈើនោះធ្វើការសាកសួរហើយបានប្រគល់ជូនជំនាញដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រថយន្តម៉ាក Hyundai ពណ៌ខៀវ ពាក់ស្លាកលេខ ឆ 1492 . ភព2 ចំណុះ…
ទីបំផុត…មេក្លោងបំផ្លាញព្រៃឈើធំជាងគេ គឺឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣រូប ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន ជាមួយឡានជាង៤០គ្រឿង
ខេត្តមណ្ឌលគិរី ៖ ទីបំផុត…ជុងអត់ភ្លេចកុកមែន …មានតែកុកទេភ្លេចជុង..គឺជើងខ្លាំងបំផ្លាញព្រៃឈើប្រចាំភូមិភាគឥឦសាន្ត គឺឧកញ៉ា ស៊ឹង សំអុល ត្រូវបានឃាត់ខ្លួន ជាមួយនិងបក្ខពួក៣នាក់ទៀត និងរឹបអូសបានឡានជាង៤០គ្រឿង បន្ទាប់ពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញសេចក្តីប្រកាសព័ត៍មាន បើកយុទ្ធនាការបង្ក្រាបបទល្មើសធនធានធម្មជាតិបាន១ថ្ងៃក្រោយមក ដោយគ្មានការអនុគ្រោះជនបំផ្លាញព្រៃឈើ និងដុតបំផ្លាញសំភារៈជាមធ្យោបាយបទល្មើសបំផ្លាញចោល។ ក្រុមការងារបានរាយការណ៍ កម្លាំងអាវុធហត្ថបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល…










