ខេត្តកំពង់ស្ពឺ ៖ កម្លាំងសហការណ៍ចំរុះមានមេបញ្ជាការកងរាជអាវុធហត្ថស្រុកកម្លាំងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដឹកនាំដោយលោក មួង ធី អភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ជាប្រធានគណបញ្ជាការឯកភាពស្រុក ឈើដុល196កំណាត់ត្រូវបានកម្លាំងចំរុះបង្ក្រាប និងរឹបអូសមករក្សាទុកនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ថ្ងៃទី០5 កក្កដា ឆ្នាំ2019 កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោកវរសេនីយ៍ទោ សោម ពុទ្ធ តារា មេបញ្ជាការ ដោយបានការអនុញ្ញាតិពីលោកឧត្តមសេនីយ៍ត្រី…
ព័ត៌មានជាតិ
កិច្ចប្រជុំផ្សព្វផ្សាយសម្រេចកែសំម្រួលសមាសភាពអនុគណៈកម្មការសុវត្ថិភាពចរាចរណផ្លូវគោកខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសំម្រេច កែសម្រួលសមាសភាពអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដកំពង់ស្ពឺ នៅសាលាខេត្ដកំពង់ស្ពឺ នារសៀលថៃ្ងទី០4 ខែកក្កដា ឆ្នាំ2019 ។ លោកឧត្តមសេនីយ៍ទោ សម សាមួនស្នងការនគរបាលខេត្ត អញ្ញើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចកែសម្រួលសមាសភាពអនុគណៈកម្មាការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដកំពង់ស្ពឺ ដឹកនាំអង្គប្រជុំដោយ ឯកឧត្ដម សរ…
ខេត្តឧត្តរមានជ័យ ៖ ថៅកែឈ្មួញឈ្មោះ តា វឿន រកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើ គ្មានកោតញញើតនិងអនុសាសន៍ បទបញ្ជារបស់សម្ដេច ហ៊ុន សែន
ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៖ មេឈ្មួញ ឈ្មោះ តា វឿន នៅចេញមុខរកស៊ីដឹកជញ្ជូនឈើលេខពីរដដែលបានធ្វើការកស៊ីដឹកជញ្ជូនផលអនុផលអនុផលព្រៃឈើជារៀងរាល់យប់ បានធ្វើសកម្មភាពដឹកជញ្ជូនឈើលេខពីរតាមគោយន្តកន្ដ្រៃដឹកឈើចេញពីខាងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ដោយឆ្លងកាត់ស្រុកអន្លង់វែងចូលទៅក្នុងខេត្តសៀមរាប និងឆ្ពោះយកទៅចែកចាយនៅតាមបណ្ដោយខេត្តនានា អ្វីនិងមានអំណាចធំប៉ុនណាទៅ ទើបបានជាមិនមានអ្នកណាហ៊ានចេញមុខបង្ក្រាបបទល្មើសរបស់តាវឿនសោះអញ្ចើង?ហើយប្រជាពលរដ្ឋក៏មានការងើយឆ្ងល់ និងសង្ស័យផងដែរទៅលើអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមន្ដ្រីជំនាញគ្រប់ជាន់ថ្នាក់ទាំងអស់ក្នុងខេត្តឧត្តរមានជ័យថាសង្ស័យតែមានការទប់ស្កាត់ និងធ្វើការបង្ក្រាបនូវរាល់សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរបស់តាវឿន សោះបណ្ដោយឲ្យមេឈ្មួញដុះស្លែរូបនេះ ធ្វើការដឹកជញ្ជូនឈើទៅបានយ៉ាងរលូនរាប់ឆ្នាំរហូតមកដល់ក្នុងពេលបច្ចុប្បន្ននេះ៕…
ឆ្លងចរន្តអគ្គីសនី ឆេះចេញពីតូបកាត់សក់ បណ្តាលអោយរាលឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន2ខ្នងផ្សេងទៀត នៅស្រុកស្នួល
ខេត្តក្រចេះ ៖ តាមកាបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន2ខ្នង និងតូបកាត់សក់ចំនួន1កាលវេលាម៉ោង2,45នាទីទាបភ្លឺថ្ងៃទី៣ ខែកក្កដា នៅចំណុចផ្សារស្នួល ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ក្រចេះ ។ សមត្ថកិច្ចបន្តរថា ម្ចាស់ផ្ទះទី១ឈ្មោះ ឌឿន ស្រីមុំ ខូចខាតអស់ផ្ទះទំហំ4×12ធ្វើពីថ្មប្រក់សង្ក័សីឆេះទាំស្រុង ម៉ូតូម៉ាកវេវ1គ្រឿង រួមនិងសម្ភារៈប្រើប្រាស់…
សមត្ថកិច្ចកំណត់ថា សាកសពឆេះក្នុងភ្នក់ភ្លើងជាមួយម៉ូតូ១គ្រឿង ក្នុងចំការកៅស៊ូ នៅស្រុកស្នួល ជាករណីឃាតកម្មគិតទុកជាមុន
(ក្រចេះ)៖ យោងតាមសមត្ថកិច្ចជំនាញ បានឲ្យដឹងដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះថា សាកសពឆេះក្នុងភ្នក់ភ្លើង ជាមួយម៉ូតូ១គ្រឿង ក្នុងចំការកៅស៊ូ នៅស្រុកស្នួល ខេត្តក្រចេះ គឺជាករណីឃាតកម្មគិតទុកជាមុន។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋបានប្រទេះឃើញ សាកសពឆេះក្នុងភ្នក់ភ្លើង ជាមួយម៉ូត១គ្រឿងឆេះគ្មានសល់ ក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតនៅភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ…
ប្រជាពលរដ្ឋប្រទះឃើញសាកសពឆេះខ្លោចសង្ស័យជា ករណីឃាតកម្មដុតសម្លាប់មនុស្សទាំងរស់ នៅខេត្តក្រចេះ
ក្រចេះ ៖ ប្រទះឃើញសាកសពឆេះខ្លោច នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានប្រជាពលរដ្ឋរាយការណ៍មកថា ត្រង់ចំណុចផ្លូវកាំភ្លើងធំ ក្នុងឡូតិ៍ចម្ការកៅស៊ូក្រុមហ៊ុនស្នួល ភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ប្រទះឃើញមនុស្សដេកឆេះស្លាប់ក្នុងភ្នក់ភ្លើង ក្បែរម៉ូតូមួយគ្រឿង ក្នុងដីឡូតិ៍កៅស៊ូចម្ងាយពីផ្លូវលំប្រមាណជា ១០០ម៉ែត្រ។ ជនរងគ្រោះឈ្មោះ…
សពជនរងគ្រោះពីរនាក់ប្តីប្រពន្ធក្នុងហេតុការណ៍រលំអគារនៅខេត្តព្រះសីហនុត្រូវបានបញ្ជូនដល់ខេត្តក្រចេះយប់ម៉ិញនេះ
ខេត្តក្រចេះ៖ សពជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ក្នុងចំណោមជនរងគ្រោះផ្សេងទៀត នៅក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់ នៅក្រុងកំពង់សោម ត្រូវបានបញ្ជូនដល់ស្រុកកំណើត កាលពី វេលាម៉ោង១២រំលងអាធ្រាត្រថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ឋត់នេះ មានឈ្មោះ ទេព ណី ភេទប្រុស អាយុ…
កោតតែឯកឧត្ដមប៉ែន កុសល្យ ចៅហ្វាយខេត្តឧត្ដរមានជ័យ សំងំសុខទៅកើត សមត្ថកិច្ចថៃចាប់ពលករកាប់ឈើស្ទើរាល់ថ្ងៃដែលបង្ករឡើងដោយមេឈ្មួញនិងសមត្ថកិច្ចជាមនុស្សតែមួយ
ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩ មហាជននៅសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យបានសំដែងការហួសចិត្ដ ទៅលើឯកឧត្ដមប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ។ ចំពោះសកម្មភាពកើតឡើងដ៍ដែលៗស្ទើរាងរាល់ថ្ងៃមិនចេះស្រាកស្រាន ចំពោះករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករឆ្លងដែន កាប់ឈើប្រណិតនៅក្នុងទឹកដីថៃ នៅតាមបន្ទាត់ព្រំដែនក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ ដែលក្រុមឈ្មួញកៀរគរពលករឆ្លងដែនខុសច្បាប់កាប់ឈើនិងសមត្ថកិច្ចជាមនុស្សតែមួយ។ ប្រភពច្បាស់ការបានអោយដឹងថា÷មានឈ្មួញឈើដុះស្លែជាមន្ដ្រីនគរបាលវរ:ការពារព្រំដែនគោលេខ៧០២ម្នាក់និងជាមន្ដ្រីយោធាកងពលតូចលេខ៤២ម្នាក់និងមន្ដ្រីយោធា វរ:ការពារព្រំដែលលេខ៤០២ចំនួន២នាក់ដែលជាដើមហេតុបានបង្ករអសន្តិសុខ និងជាមូលហេតុក្នុងករណីសមត្ថកិច្ចថៃចាប់ខ្លួនពលករ ខ្មែរមិនចេះស្រាកស្រានជារាងរាល់ខែរហូតមកដល់បច្ចុប្បន្ននេះសរុបមានចំនួន៥នាក់។ ក្នុងនោះរួមមានឈ្មោះ ទី១÷ឈ្មោះ ឈឿង…
ញាក់សាច់! ឆ្មក់ចូលកាស៊ីណូមួយនៅប៉ោយប៉ែត រកឃើញអ្នកលក់និងអ្នកជក់គ្រឿងញៀន១៥៥នាក់
កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ក្រោយការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនិតិវីច្បាប់ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះអាជ្ញារងអមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានឆ្មក់ចូលបង្ក្រាបឃាត់បានជនសង្ស័យអ្នកលក់ និងអ្នកប្រើប្រាស់គ្រឿងញៀន១៥៥នាក់ ដកហូតបានវត្ថុតាងបានថ្នាំញៀនមួយចំនួនធំ។ យោងតាមរបាយការណ៍របស់ អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន…
ឃាត់ខ្លួននាយកការផ្សាយគេហទំព័រក្រាំងមាស លោក ងិន វាសនា ដោយជាប់ចោទពីបទ បរិហារកេរ្តិ៍និងកំហែងយក
(កំពង់ឆ្នាំង) ៖ នាយកការផ្សាយគេហទំព័រក្រាំងមាស លោក ងិន វាសនា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅវេលាព្រឹកថ្ងៃ ទី19 ខែមិថុនា ឆ្នាំ2019 ក្នុងហាងការហ្វេមួយ ជិតមន្ទីរហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយជាប់ចោទពីបទ បរិហារកេរ្តិ៍និងកំហែងយក។ លោក…










