ព័ត៌មានថ្មីៗ

- សន្តិសុខ សង្គម

ឈាម​ស្រែក​ស្បែក​ហៅ ជន​កំណាត់​ដែល​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​ត្រូវ​នគរបាល​ចាប់ខ្លួនបាន​ហើយ​

(​ក្រចេះ​) ៖ ជនដៃដល់​ឈ្មោះ​សំ សុ​ភ្ក្រា ហៅ​ភ​ក្រ័ ដែល​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង​កាលពី​យប់​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៩​នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រួច​រត់គេចខ្លួន​នោះ ត្រូវបាន​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​នគរបាល​ស្រុក​សំបូរ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត និង​អាវុធហត្ថ​ស្រុក​សំបូរ ចាប់ខ្លួន​បាន​ហើយ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០១៩​នេះ នៅ​ចំនុច​ផ្លូវ បំបែក​សណ្ដាន់…

អានត

- ព័ត៌មានជាតិ

សមត្ថកិច្ច​ចម្រុះ​ដុត​បំផ្លាញ​ម៉ូតូ​ដឹកឈើ​ចំនួន​១១​គ្រឿង​និង​ប្រគល់​ឈើ​ជាង​១​ម៉ែត្រគូប​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​

(​រតនគិរី​)៖​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​នាយ​ឧត្តមសេនីយ៍សៅ សុខា​មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បទ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នោះ​កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី​សហការ​ជាមួយ​កម្លាំង​បរិស្ថាន​,​កម្លាំង​រដ្ឋបាល​ព្រៃឈើ​,​កម្លាំង​នគរបាល​ធ្វើ​ការបង្កា​ប​ដុត​បំផ្លាញ​ចោល​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​និង​ប្រគល់​ឈើ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ជា​បន្តបន្ទាប់​។​ ​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​៦​ខែ​សីហា​ឆ្នាំ​២០១៩​នេះ​ម៉ូតូ​ដឹកឈើ​ចំនួន​១១​គ្រឿង​ដុត​បំផ្លាញចោល​នៅ​ស្រុក​អូរយ៉ាដាវ​និង​ឈើ​ប្រភេទ​លេខ​១​ផ្ចឹក​ចំនួន​៧​ដុំ​ស្មើនឹ​១,៦៤៦​ម៉ែត្រគូប​ប្រគល់​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ​ចាត់ចែង​បន្ត​តាម​ច្បាប់​។​ ​លោក​វរសេនីយ៍ត្រី​សុខ មីន​មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរយ៉ាដាវ​បាន​ប្រាប់​ឲ្យដឹងថា​ម៉ូតូ​មធ្យោបាយ​ដឹកឈើ​ចំនួន​១១​គ្រឿង​នេះ​គឺ​៣​គ្រឿង​ទទួល​ពី​កម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣​ដែល​ពួកគាត់​បង្ក្រាប​បាន​កាល​ពី​លើក​មុន​ដូច្នេះ​ដុត​បំផ្លាញ​ចោល​សរុប​១១​គ្រឿង​។​ ​លោក​វរសេនីយ៍ត្រី​សុខ មីន​ប្រាប់​បន្ត​ទៀត​ថា​ដោយ​ទទួល​បទបញ្ជា​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​និង​ដឹកនាំ​កម្លាំង​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍​ត្រីថាវ យ៉េន​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី​គឺ​កម្លាំង​លោក​ត្រៀម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ផ្សេង​ទៀត​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ពោលគឺ​ធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​មិន​យោគយល់​អ្នកតូច​អ្នកធំ អ្នកក្រ​អ្នកមាន​នោះទេ​ពោល​គឺ​អនុវត្តន៍​ច្បាប់​៕ ​

- សន្តិសុខ សង្គម

​កម្លាំង​សហកា​រណ៍​កងរាជអាវុធហត្ថ​ខេត្ត​បង្ក្រាប​ករណី​ឆបោក​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​5​នាក់​

ខេត្ត​កំពង់ស្ពឺ ៖ លោក​វរៈសេនីយ៍ទោ ទិ​ត្យ វណ្ណះ ប្រធាន​មន្ទីរ​យុត្តិធម៌ កង​រាជ​អាវុ​ហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហកា​រណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុ​ត្ថ​ហត្ថ​ស្រុក​ឧដុង្គ​បង្ក្រាបមុខ​សញ្ញា​ឆបោក និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​05​នាក់​ក្នុង​ករណី​ឆបោក​នៅ​ស្រុក​ឧដុង្គ​ហេតុ​ការ​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃទី​០4 ខែ​សីហា ឆ្នាំ 2019 នៅជាប់​ផ្លូវ​លេខ​51 ស្ថិតនៅ​ភូមិ​អំពឹល​រូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។​ ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ឧដុង្គ ស្រុក​សំរោង​ទង នឹង…

អានត

- សន្តិសុខ សង្គម

ផឹកស្រា​ស្រវឹង​ទាស់​ពាក្យសម្ដី​ជាមួយ​បងស្រី​បង្កើត​និង​បងថ្លៃ​ស្រី​ទាញ​កាំបិត​តាំង​តោ​កាប់​របួស​ទាំង​2​នាក់​

ខេត្ត​កំពង់ស្ពឺ ៖ ផឹកស្រា​ស្រវឹង​ទាស់​ពាក្យសម្ដី​ជាមួយ​បងស្រី​បង្កើត​និង​បងថ្លៃ​ស្រី​ខឹង​ទាញ​កាំបិត​តាំង​តោ​កាប់​បណ្តាល​របួស​ទាំង​02​នាក់​ហើយ​ជនបង្ក​គេចខ្លួនបាត់ ។ លុះ​ស្អែក​ឡើង​ម៉ោង​7​ព្រឹក ថ្ងៃទី​4​ខែ​សីហា​បាន​ត្រឡប់មកផ្ទះ​វិញ សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​19​និង​30​នាទី ថ្ងៃទី 3 ខែ 8 ឆ្នាំ 2019 មានឈ្មោះ សាយ ថា​រិទ្ធ ភេទ​ប្រុស​អាយុ 22…

អានត

- រាយការណ៍ពិសេស

បែកធ្លាយ​លោក ទូច គន្ធា ប្រធាន​មន្ទី​រតនាគា ខេត្ត​ឧត្ដរមានជ័យ យក​មន្ដ្រី​ក្រោម​ឱវាទ​ធ្វើ​ជា​ប្រពន្ធចុង

ខេត្ត​ឧត្ដរមានជ័យ​÷​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ នេះ​មាន​ការ​បែកធ្លាយ​មក​ថា​÷​លោក​ទូច គន្ធា ប្រធាន​មន្ទី​រតនាគា ខេត្ត​ឧត្ដរមានជ័យ លួចលាក់​មាន​ប្រពន្ធចុង ដែល​ជា​មន្រ្តី​ក្រោម​ឱវាទ​របស់​ខ្លួន រំលោភ​លើ​ច្បាប់​មាត្រា ទី​៧​និង​មាត្រា​ទី​១០ នៃ​ច្បាប់​ស្ដីពី ឯក​ពន្ធភាព​។​ ​សេចក្ដីរាយការណ៍​បានអោយដឹងថា​÷​លោក​ទូច គន្ធា បាន​យក​មន្ដ្រី​បំរើ​ការងារ​នៅក្នុង​មន្ទី​រតនា​ក្រោម​ឱ​វ៉ាទ​របស់ខ្លួន​ម្នាក់ ឈ្មោះ ឃុត សា​លីន លួចលាក់​ធ្វើជា​ប្រពន្ធចុង…

អានត

- សន្តិសុខ សង្គម

​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​បាន​ធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជន​ជាតិ​នី​សេរី​យ៉ាង​ម្នាក់​ព្រមទាំង​ថ្នាំញៀន​ជាង​២០​គីឡូក្រាម

​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី យប់ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ ២០១៩ ​ក្នុង​ប្រត្តិបត្តការ​ចុះ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាល​ខណ្ឌ​ដង្កោ និង​លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បង្ក្រាប​ជាក់ស្តែង​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​បាន​ជាង​២០ គីឡូក្រាម​និង​ឃាត់​បុរស​ជនជាតិ​នី​សេរីយ៉ា​៣​នាក់​ត្រង់ចំណុច​ក្នុងផ្ទះ​យីហោ សំណាក់​តូ​នី ផ្លូវ​បេតុង…

អានត

- ព័ត៌មានជាតិ

រថយន្ត​ឆ្នៃ​(​ប៉ា​កុង​)​ចំនួន​6​គ្រឿង​លាក់ទុក​ក្នុងព្រៃ​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ដឹកនាំ​កម្លាំង​បង្ក្រាប​នៅ​ស្រុក​ឱ​រ៉ា​ល់​

ខេត្ត​កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃ គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​រថយន្ត ឆ្នៃ​(​បា​កុង​)​ចំនួន​06​គ្រឿង​ដែល​ក្រុម​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ពោធិសាត់ យក​មក​លាក់ទុក​ក្នុង​ព្រៃ​ស្ថិតក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ច័ន្ទ ១៣​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​29 ខែកក្កដា ឆ្នាំ​2019…

អានត

- សន្តិសុខ សង្គម

សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារ​ធ​តុ​ញៀន​

​ខេត្ត​កំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​យ៉ាងសកម្ម​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​តាម​ដីកា លេខ 151​របស់​ចៅក្រម​ស៊ើបសួរ​ចុះ​ថ្ងៃទី​24 ខែ​05 ឆ្នាំ​2019​របស់​ចៅក្រម ម៉ែន វណ្ណះ​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួនជ​ន​សង្ស័យ​នៅ​វេលា​ម៉ោង​12 និង​30​នាទី ថ្ងៃទី 29 ខែកក្កដា ឆ្នាំ​2019 នៅ​ចំណុច​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។​ ​កម្លាំង​សមត្ថកិច្ច​ជំនាញ…

អានត

- សន្តិសុខ សង្គម

ជនដៃដល់​ដែល​បាន​កាប់​ទៅលើ​យុវជន​រងគ្រោះ​បណ្តាលឲ្យ​ស្លាប់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ហើយ​

ខេត្ត​រតនគិរី ៖ យុវជន​ជា​ជនដៃដល់​កាប់​ទៅ​លើ​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ក្នុងការ​ណាត់គ្នា​ទៅ​កន្លែង​ស្ងាត់​ប្រយុទ្ធ​គ្នា​នោះ ត្រូវ​កម្លាំ​កងរាជអាវុធហត្ថ តាម​ឃាត់ខ្លួន​បាន ត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នេះហើយ​។​ ​ជនសង្ស័យ​ឈ្មោះ ស ម៉ាកូ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ…

អានត

- ព័ត៌មានជាតិ

មន្ត្រី​ជំនាញ​ជលផល​ជញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្តក្រចេះ

ក្រចេះ ៖ មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិក្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ ២០១៩​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ខុសច្បាប់​ឆ្លងដែន ក្នុង​ដង​ទន្លេមេគង្គ ក្រចេះ​/​ស្ទឹងត្រែង ទៅ​សាលាដំបូង​ខេត្ត​ក្រចេះ​។​ ​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ លោក ម៉ុក ពន្លក បានឲ្យដឹងថា…

អានត