ព័ត៌មានថ្មី

- សន្តិសុខ សង្គម

សមត្ថកិច្ច​ខេត្ត​កណ្ដាល ចុះ​បិទ​ហាង​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង នៅ​ស្រុក​ខ្សាច់កណ្ដាល ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អនុវត្តន៍​តាម​ច្បាប់ ខណៈ​រក​ឃើញ​ម៉ូតូ ២៤​គ្រឿង មិន​ប្រក្រតី​

កណ្តាល​៖ កាលពី​ព្រឹក​ថ្ងៃទី ០១​ខែ​សីហា ឆ្នាំ​២០២០​នេះ​សមត្ថកិច្ច​ជំនាញ​ខេត្តកណ្តាល​ចុះ​បិទ ទីតាំង​ហាង​បញ្ចាំ​ខុសច្បាប់​មួយ​កន្លែង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​អនុវត្តន៍​តាម​ច្បាប់ ខណៈ​មន្ត្រី​ជំនាញ​រក​ឃើញ​ម៉ូតូ ២៤​គ្រឿង មិន​ប្រក្រតី ស្ថិតនៅ​ភូមិ​ស្វាយ​មាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល​។​ ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ហាង​បញ្ចាំ​ខុស​ច្បាប់​ខាងលើ​នេះ ដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​សំណាក់​កងកម្លាំង​ចម្រុះ កង​អន្តរាគមន៍​ខេត្ត ដោយ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក…

អានត

- សន្តិសុខ សង្គម

មេក្លោង​ជួញដូរ​គ្រឿងញៀន​៣​នាក់ ថ្នាំញៀន​ជិត​១​គី​ឡូ និង​វត្ថុតាង​ជាច្រើន ត្រូវ​កម្លាំង​នគរបាល​បង្ក្រាប​នៅ​ខេត្ត​ក្រចេះ

(​ក្រចេះ​)៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ សហការ​ជាមួយ​ការិយាល័យ​គ្រឿងញៀន​ខេត្ត ក្រោម​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត ក្រោម​ការ​សម្រប សម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នា​ព្រលប់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២០ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​គ្រឿងញៀន​ចំនួន​១១​កញ្ចប់ (​ជិត​១​គីឡូក្រាម​) នៅ​ភូមិ​ព្រែក​តាថឹង…

អានត

- ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​រតនគិរី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩​និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​ខេត្ដ​»

នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ថង សាវុន នៃ​គណ​:​អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ធ្វើ​ជា​វាគ្មិន​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព​និង​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ ២០១៩ និង​ពេល​បច្ចុប្បន្ន​របស់​រដ្ឋបាល​ ​ខេត្ដ​រតនគិរី​»​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នា​ទីស្តីការគណៈរដ្ឋមន្ត្រី​។​អង្គ​សន្និសីទ​ក៏​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ឯកឧត្តម​អភិបាលរង​ខេត្ត នាយក នាយករង​រដ្ឋបាល​សាលាខេត្ត មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​…

អានត

- ព័ត៌មានជាតិ

សត្វព្រៃ​គ្រប់​ប្រភេទ​រង​ការបំផ្លាញ​ពី​ជន ទុច្ចរិត​ខិលខូច​ជំនាញ​នៅ​ទី​នោះ​គ្មាន​ការទប់ស្កាត់​ឡើយ​

ខេត្ត​ស្ទឹងត្រែង ៖ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​លើកឡើង​ថា អំពី​បញ្ហា​នៃ ការជួញដូរ​លក់​សាច់​សត្វព្រៃ នៅក្នុង​ផ្សារ​សាមគ្គី ខេត្ត​ស្ទឹងត្រែង តែង​ឃើញ​ជា​ញឹកញាប់​ដោយ​សត្វព្រៃ​ទាំង​នោះ ត្រូវបាន​គេ​ដាក់​លក់​នៅលើ​ទីផ្សារ​ដោយ​សេរី​។​ ​ជំនាញ​នៅ​ទីនោះ​ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​ចាប់​បង្ក្រាប​បាន​ឡើយ ថែមទាំង​មាន​ការធូរលុង​ព្រងើយកន្តើយ​បណ្ដោយឲ្យ​ជន​ខិលខូចធ​ក់​ឱកាស​ធ្វើការ​បំភ្លេច​បំផ្លាញ​ពពួក​សត្វព្រៃ ដែល​នៅ​សេសសល់​ក្នុង​ដែន​ជំរក ថែម​ទាំង​ឲ្យមាន​ការធ្វើរ​សារាចរ ជួញដូរ​លក់​យ៉ាង​អនាធិបតេយ្យ​។​ ​សត្វព្រៃ​ទាំង​នោះ​ត្រូវបាន​គេ​សង្កេតឃើញថា ពួក​អាជីវក​មួយចំនួន​បាន​ដាក់តាំង​លក់​សាច់​សត្វព្រៃ​ពាសពេញ​ទីលាន​ផ្សារ និង​មាន​ទាំង​សត្វ​ដែល​នៅ​រស់​គ្រប់​ប្រភេទ​ជាច្រើន លក់​ដង្ហែ​នៅ​តាម​បណ្តោយ​ដងផ្លូវ​ខាងក្រោយ​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​។​ ​ពួក​អាជីវក​លក់​សត្វព្រៃ​ទាំងនោះ​ត្រូវបាន​មជ្ឃដ្ឋាន​ពី​ខាងក្រៅ​លើកឡើងថា បាន​លក់​ច្រើន​ឆ្នាំ​មកហើយ…

អានត

- ព័ត៌មានជាតិ

មន្ទីរ​សុខាភិបាល​ខេត្ត​ក្រចេះ បើក​យុទ្ធនាការ​ចែកចាយ​មុង​ជ្រលក់​ថ្នាំ មាន​ប្រសិទិ្ធភាព​បានយូ​រដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​

(​ក្រចេះ​)÷ មន្ទីរ​សុខភិបាល​ខេត្ត បើក​យុទ្ធនាការ​ចែក​មុង​ជ្រលក់​ថ្នាំ និង​មាន​ប្រសិទ្ធភាព​បាន​យូរ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ដែលេ​ធ្វើឡើង នៅ​សាលាបឋមសិក្សា​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ក្រោម​អធិបតីភាព លោក ប៉ែន លី​ណាត អភិបាលរង​ខេត្ត​ក្រចេះ និង​ការចូលរួម​ពី​អង្គការ​ជា​ដៃគូរ​ពាក់​ពន្ធ័ ក្នុង​គោលបំណង​ទប់ស្កាត់ និង​កាត់បន្ថយ​នូវ​ការ​កើត​ជម្ងឺគ្រុនចាញ់ នៅក្នុង​តំបន់​ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​រស់នៅ…

អានត

- ព័ត៌មានជាតិ

អាយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ និង​ចៅក្រម​ម្នាក់ និង​លោក​ផ្កាយ​២​ទេស​សំអាត ត្រូវបាន​គ្រួសារ​ជនពិការ​រក​ព្រឹក​ខ្វះ​ល្ងាច​ប្ដឹង​ទៅ​អង្គភាពប្រ​ឆាំង​អំពើពុករលួយ ព្រោះតែ​រឿង​អយុត្តិធម៌​

​ខេត្ត​ឧត្ដរមានជ័យ​៖ អាយ្យ​ការ​អម​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ លោក​ទ្រី​សុភត័ ចៅក្រម និង​លោក​ផ្កាយ​២​ទេស សំអាត បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ក្រសួង​ការពារជាតិ ត្រូវបាន​តែងតាំង​ជា គ្រួសារ​ជនពិការ​ជើង​មួយ​ចំហៀង​ជា​អតិ​ត​:​យុទ្ធជន កាន់​បណ្ណ័​ក្រីក្រ​ប្រភេទ​លេខ​២ ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​២២​ខែ​មិថុបា​ឆ្នាំ​២០២០​កន្លង​ទៅ​ថ្មីៗ​នេះ​។​ ​យោង​ទៅ​តាម​ពាក្យបណ្ដឹង​ទាំងស្រុង​៖ នាង​ខ្ញុំ​ឈ្មោះ ញ៉េប ពៅ ភេទ​ស្រី​អាយុ ៤៤​ឆ្នាំ ជាតិខ្មែរ ប្ដី​ឈ្មោះ…

អានត

- ព័ត៌មានជាតិ

លេខាធិការដ្ឋាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​រៀបចំ​របាយការណ៍ និង​ជម្រុញ​ការរៀបចំ​លេខាធិការដ្ឋាន​ថ្នាក់ក្រុង ស្រុក ឃុំ​សង្កាត់​

(​ក្រចេះ​)÷​លោក​រាជ សុភ​ទ្ទ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​ប្រចាំការ​លេខាធិការដ្ឋាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន និង លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​រៀបចំ​របាយការណ៍ និង​ជម្រុញ​ការរៀបចំ​លេខាធិការដ្ឋាន​ថ្នាក់ក្រុង ស្រុក ឃុំ​សង្កាត់ ជាមួយ​ក្រុម​ការងារ​រាជដ្ឋាភិបាលចុះ​មូលដ្ឋា​ន ដើម្បី​ត្រួតពិនិត្យ…

អានត

- ព័ត៌មានជាតិ

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ស្រុក​ស្នួល​

(​ក្រចេះ​)÷ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ស្នួល លោក លន់ ប៊ុន ថុល មេបញ្ជាការ​ស្នាក់កា​រ​សន្តិសុខ​៧០៩ មក​កាន់​តំណែង​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ស្នួល លោក អ៊​ល ឆាយ អត្តីត​មេបញ្ជាការ​ស្រុកទៅ មុខតំណែង​ថ្មី ជា​នាយការិយាល័យ​ប្រតិ​ប​ត្ត​ការ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​។ ​ក្នុង​ពិធី​នោះ​ដែរ​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ…

អានត

- ព័ត៌មានជាតិ, រាយការណ៍ពិសេស

ពិត​ជា​ជើង​ខ្លាំង​មែន មេ​ឈ្មួញ ដឹកជញ្ជូន​ឈើ ចេញពី​ឃុំ​កាឡៃ យក​ទៅ​ស្តុក​ទុក នៅ​ក្រុង​បាន​លុង សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​

ខេត្ត​រតនគិរី​: ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2020​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​ថា លោក តុង ហាន ដែល​តែងតែ​ជញ្ជូន​ឈើ យ៉ាង​សកម្ម​ចេញពី​ស្រុក​អូរ​ជុំ យក​ទៅ​កាត់​លក់​ឲ្យ​ជនជាតិ​វៀតណាម នៅក្នុង​ក្រុង​បាន​លុង សម្រាប់​ដឹក​បន្ត ឆ្លង​ទៅ​ប្រទេស​វៀតណាម សមត្ថកិច្ច ធ្វើ​ដូចជា​មិនឃើញ នាយ​ប៉ុស្តិ៍​នគរបាល ឃុំ​កាឡៃ…

អានត

- ព័ត៌មានជាតិ

ប្រតិភូ​ក្រសួង​សុខាភិបាល ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​ខេត្ត​ក្រចេះ រួម​គ្នា​ទប់ស្កាត់​កូវី​ដ​១៩ កុំឲ្យ​មាន​រលក​ទី​២ នៅក្នុង​ខេត្ត​ក្រចេះ​

(​ក្រចេះ​)៖ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ជំរុញ​ឲ្យ​មន្ត្រី នៃ​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​ទូទាំង​ខេត្តក្រចេះ​ត្រូវ​ទទួលខុសត្រូវ រួម​សហការ​គ្នា​ដើម្បី​ធ្វើការ​ទប់ស្កាត់ កុំឲ្យ​កើត​មាន​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ដែល​ជា​រលក​ទី​២ នៅក្នុង​ខេត្ត​ក្រចេះ​។​ ​ការជំរុញ​បែបនេះ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោកស្រី និង Dr. Ailan Li ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា…

អានត