ខេត្តបាត់ដំបង.ស្រុកសំឡូត ៖ ករណីនេះ សមត្ថកិច្ចមិនទាន់កំណត់បានថា ជាអំពើឃាបន្ថែមតកម្ម ដោយសារគនុំ ឬ រំលោភសម្លាប់នោះឡើយ ខណៈអ្នកគ្រូរូបនេះ ជិះម៉ូតូចេញពីបង្រៀនសិស្សក្នុងដំណើរវិលត្រឡប់ទៅផ្ទះវិញ។ហេតុការណ៍នេះ ត្រូវប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី១៦ ខែធ្នូ វេលាម៉ោង ៥៖២៥នាទីល្ងាច នៅចំណុចកើតហេតុខាងលើ ដោយសភាពសពស្ត្រីរងគ្រោះ ដេកផ្កាប់មុខនៅក្នុងព្រៃ ហើយនៅក្បែរទីតាំងកើតហេតុ គេឃើញមានទាំងម៉ូតូម៉ាកឌ្រីម…
ព័ត៌មានថ្មី
ឈ្មួញឈូសឆាយដីព្រៃរាប់រយហិកតានៅស្រុកកូនមុំអាជ្ញាធរមិនហ៊ានក្អកហើយឆ្លើយថាអត់ដឹង!
រតនគិរី ៖ ឈ្មួញបានដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋរាប់រយហិកតានៅឃុំសិរីមង្គលស្រុកកូនមុំឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានថាអត់បានដឹងទេ។ប្រភពពីស្រុកកូនមុំបានឱ្យដឹងថាកាលពីដើមឆ្នាំ២០១៨ឈ្មួញមួយក្រុមនៅខេត្ដរតនគិរីបានទៅបំផុសឱ្យពលរដ្ឋនៅឃុំសិរីមង្គលស្រុកកូនមុំឱ្យលក់ដីព្រៃរបស់រដ្ឋលក់ឱ្យពួកខ្លួនប្រមាណជាងមួយពាន់ហិកតាដោយឱ្យតម្លៃក្នុងមួយហិកតាចំនួនបីរយដុល្លារអាមេរិក។ ប្រភពដដែលបានឱ្យដឹងទៀតថាដីដែលឈ្មួញចង់បាននោះគឺស្ថិតនៅភូមិស្រែពកធំនិងនៅភូមិនាងដីក្នុងឃុំសិរីមង្គល។ខណ:នោះមានពលរដ្ឋខ្លះបានលក់ដីព្រៃប្រមាណពីប្រាំហិកតាទៅជាងដប់ហិកតាដោយមានកាចូលរួមដឹងលឺពីមេភូមិនិងមេឃុំ។នៅពាក់កណ្ដាលឆ្នាំ២០១៨ក្រោយពីប្រមូលទិញដីពីអ្នកភូមិបានហើយក្រុមឈ្មួញបានប្រញាប់ដាក់គ្រឿងចក្រចូលធ្វើកម្មភាពឈូសឆាយព្រៃវាទយកដីនៅតំបន់ដូចខាងលើតែម្ដង។ ជាក់ស្ដែងដីព្រៃនៅភូមិស្រែពកធំគេបានធ្វើកាឈូសឆាយនិងកាយប្រឡាយកំណត់ព្រំស្ទើតែរួចទាំងស្រុងទៅហើយ។បច្ចុប្បន្នគេបានបន្ដដាក់កម្លាំងប្រដាប់ដោយម៉ាស៊ីត្រង់សឺន័រកាត់ឈើប្ដួលយកដីនៅចំណុចភូមិនាងដីបន្ថែមទៀតចំណែកសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរហាក់ដូចជាមិនបានទៅលំខានពួកឈ្មួញទេ។ លោកនូម៉ីងមេឃុំសិរីមង្គលកាលរសៀសថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩រស្មីកម្ពុជាបានព្យាមសុំកាពន្យល់ជុំវិញរឿងលក់ដីព្រៃរបស់រដ្ឋជាងមួយពាន់ហិកតានៅចំណុចខាងលើទៅឱ្យឈ្មួញកាន់កាប់ដោយមិនស្របច្បាប់នោះ។ប៉ុន្ដែលោកបញ្ជាក់តាមទូរស័ព្ទដោយខ្លីថាជាប់រវល់។ លោកសេកហៃអភិបាលស្រុកកូនមុំមិនអាចសុំកាបញ្ជាក់ករណីលក់ដីនៅឃុំសិរីមង្គលនោះបានទេដោយសាទូរស័ព្ទតេចូលជាច្រើនដងពុំមានអ្នកទទួល។លោកសុនសំប្រធានក្រុមប្រឹក្សាស្រុកកូនមុំនៅរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថាកាកាប់រានដីព្រៃឈើរបស់នៅភូមិសាស្ត្រខាងលើលោកនៅមិនទាន់បានដឹងទេដោយសាអ្នកនៅមូលដ្ឋានមិនទាន់រាយការណ៍។ប្រធានក្រុប្រឹក្សាស្រុកបានបញ្ជាក់បន្ថែមថាលោកនឹងយករឿងនេះទៅពិគ្រោះជាមួយអភិបាលស្រុករួចនឹងចុះទៅពិនិត្យដល់ទីតាំងរកអ្នកប្រព្រឹកដើម្បីអនុវត្ដច្បាប់។ លោកថាកន្លងមកបានដាក់លិខិតជូនដំណឹងទៅគ្រប់ឃុំឱ្យមន្ដ្រីមូលដ្ឋានធ្វើស្ថិតិពលរដ្ឋណាដែលខ្វះដីពិតប្រាកត់ដើម្បីងាយស្រួលគ្រប់គ្រងនិងរកដីផ្ដល់ឲ្យពួកគេតែមកដល់ពេលនេះជាងកន្លះឆ្នាំហើយពុំមានពុំមានកាឆ្លើយតបឡើយឥឡូវបែរជានាំគ្នាធ្វើបំពានច្បាប់ទៅវិញ។ លោកគួកធឿននាយសង្កាត់រដ្ឋបាលព្រៃឈើប្រចាំស្រុកកូនមុំបានឱ្យដឹងតាមទូរស័ព្ទថាលោកក្ដាប់ភូមិសាស្ត្រនៅទីនោះមិនទាន់បានហើយកម្លាំងតិចពេក។នាយសង្កាត់បានបន្ដថាខ្លាចដីនោះគេមានប័នសម្គាល់កុំមសិទ្ធិទេដឹងតែលោកថាចាំរកកម្លាំងចុះទៅស្រាវជ្រាវមើលសិន។ លោកសយសូណាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញនិងនេសាទខេត្ដរតនគិរីបានប្រាប់ឲ្យដឹងតាមទូស័ព្ទដោយមិនទទួលខុត្រូវថាដីព្រៃឈើដែលគេឈូសឆាយនៅភូមិស្រែពកធំនោះមិនស្ថិតនៅក្រោមកាគ្រប់គ្រងរបស់លោកឡើយ។លោកសូណាបានបញ្ជាក់ថាដីនោះជាដែនជម្រកសត្វព្រៃលំផាត់ហើយខាងមន្ទីរបរិស្ថានខេត្ដររនគិរីជាអ្នកគ្រប់គ្រង់ដូចនេះគួតែសួរទៅមន្ដ្រីបរិស្ថានទៅ។ លោកញឹមផែនអភិបាលរងខេត្ដរតនគិរីទទួលបន្ទុកដីធ្លីនិងបទល្មើសព្រៃឈើអ្នកយកព័ត៌មានយើងបានព្យាយាមសុំការពន្យល់ជុំវិញការចូលកាន់កាប់ដីព្រៃរបស់រដ្ឋនៅឃុំសិរីមង្គលនោះដែរតែទូរស័ព្ទរោរិ៍ជាច្រើនដងពុំមានអ្នកលើក។ រឿងនេះមហាជនបានដាក់កាសង្ស័យថាកាចូលឈូសឆាយដីព្រៃរបស់រដ្ឋជាលក្ខណ:ខ្នាតធំរហូតដល់រយហិកតាទៅហើយនោះប្រហែលធ្វើឡើងជាប្រព័ន្ធពីថ្នាក់មូលដ្ឋានរហូតដល់ខេត្ដទើបគេធ្វើសកម្មភាពឈូសឆាយជាច្រើនខែឆ្នាំពុំមានសមត្ថកិច្ចទៅទប់ស្កាត់។ ស្របពេលថ្មីៗនេះយុទ្ធនាកាថ្នាក់ជាតិបានបង្ក្រាបនិងទប់ស្កាត់កាឈូសឆាយដីព្រៃនិងបង្ក្រាបបទល្មើសព្រៃឈើធ្វើឡើងយ៉ាងក្ដីគគុក តែបែរជាមានគេឈូសឆាយដីព្រៃនោះដោយរលូនទៅវិញប្រហែលមិនមែនអ្នកតូចតាចទេទើបអាជ្ញាធរគ្រប់ថ្នាក់នៅខេត្តរតនៈគិរី មិនហ៊ានក្អក៕
ពិតជាមិនញញើតច្បាប់មែន! ស្ត្រីមេឈ្មួញឈើគ្រញូងជើងខ្លាំងប្រចាំ ខេត្តឧត្ដរមានជ័យ ជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ៃ ហៅ យាយ ម៉ាយ ហ៊ានផ្គើននិងច្បាប់នៅតែបន្តប្រកបមុខរបរចាស់ដដែល ក្រោយចេញពីពន្ធនាគារ
ខេត្តឧត្ដរមានជ័យ៖ មេឧក្រឹដ្ឋកម្មឈើគ្រញូងជើងខ្លាំងដែលល្បីឈ្មោះបោះសម្លេងជិតមួយទស្សវត្សរ៍ប្រចាំខេត្តឧត្ដរមានជ័យ ឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយ ម៉ាយ ដែលបាត់មុខមួយរយៈពេលបន្ទាប់ពីចេញពីពន្ធនាគារកន្លងមកនោះ ស្មានតែកែខ្លួនហើយទៅរស់នៅឯទីណាបាត់ទៅហើយ តាមពិតនៅសម្ងំសោយសុខលួចប្រកបមុខរបររកស៊ីដើរប្រមូលទិញនិងដឹកឈើគ្រញូង និងឈើនាងនួន នៅក្នុងតំបន់ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ យ៉ាងកក្រើកដដែលសោះ។ ជាក់ស្ដែងជារៀងរាល់ថ្ងៃស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយ…
ជនសង្សយ័ដែលបានប្លន់សម្លាប់នៅស្រុកព្រែកប្រសព្វចាប់ខ្លួនជនដៃដល់ក្រោយបង្កហេតុបាន១ថ្ងៃ
ខេត្តក្រចេះ ៖ ជនដៃដល់ដែលបានធ្វើសកម្មភាពវាយសម្លាប់ស្ត្រីរងគ្រោះ បណ្តាលឲ្យស្លាប់នៅក្នុងព្រៃខាងក្រោយភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែធ្នូ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកព្រែកប្រសព្វ ដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុក ក្រោមបញ្ជាណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ចុះធ្វើការបំបែកសំណុំរឿងមួយករណីនេះ និងឈានដល់ការចាប់ខ្លួនជនដៃដល់ក្រោយបើកការស៊ើបអង្កេតមានរយះពេលជាច្រើនម៉ោង។ ជនដៃដល់ឈ្មោះ…
ប្រជាពលរដ្ឋ ជាង២០០គ្រួសារ បានផ្ទុះការតវ៉ា ចោទថា ៖ លោក ហេង មនោ មេឃុំផាត់សណ្ដាយ ថាបានឃុបឃិតគ្នា ក្លែងបន្លំឯកសារ បំភ័ន្តភ្នែក ថ្នាក់ដឹកនាំ រំលោភយក ដីស្រែប្រាំងទំហំជាង២០០០ហិកតា ចែកបក្សពួកខ្លួន លក់ និងចាត់ ចែង ជួលឲ្យទៅពួកមេឈ្មួញ ម្នាក់ៗ រាប់រយហិកតា
កំពង់ធំ ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារបានផ្ទុះការតវ៉ា ខណ:ពេលដែល អាជ្ញាធរបាន យកដីរបស់ពួក គាត់ដែលប្រមុខរាជរដ្ឋាភិបាលយល់ព្រមកាត់ឆ្វៀលចែកអោយពួកគាត់ តាំងពីឆ្នាំ២០១៤~២០១៥ តែបែរជា ពួកអាជ្ញាធរយកដីនោះទៅលក់ និងចាត់ចែង ជួលបន្ត ទៅអោយឈ្មួញកណ្ដាលទៅវិញ បើទោះបីថាកន្លងមក ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…
កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការ ជាមួយអាវុធហត្ថខេត្ត បង្ក្រាបរថយន្ដសាំងយ៉ុងដឹកឈើល្មើសច្បាប់ចំនួន២គ្រឿង ប្រគល់ជូនរដ្ឋបាលព្រៃឈើ នៅស្រុកឆ្លូង
(ក្រចេះ) ÷ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេ សហការជាមួយអាវុធហត្ថខេត្តក្រចេះ និងអាវុធហត្ថស្រុកឆ្លូង ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ដួង សារី អាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៩នេះ បានបង្ក្រាបរថយន្ដដឹកឈើល្មើសច្បាប់ចំនួន២គ្រឿង នៅចំនុចភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការបន្ត។ ប្រភ័ពបានឲ្យដឹងថា ក្រុមឈ្មួញដឹកឈើចេញពីស្រុកសំបូរ…
សកម្មភាព ដឹកជញ្ជូនឈើ របសក្រុមឈ្មួញជាច្រើនបានកំពងតែសម្រុកដឹកជញ្ជូន់ឈើនៅស្រុកត្រពាំងត្រប្រាសាទនៅតែបន្តកើតមានឡើងដូចជាភ្លៀងរលឹមតែដដែល
ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ បានលើកឡើងថា សកម្មភាពកាប់និងដឹកជញ្ជូនឈើបានកើតមានឡើង យ៉ាងអនាធិបតេយ្យរាលដាលដដែលហើយក្រុមឈ្មួញទាំងនោះបានត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធជាពិសេសសមត្ថកិច្ចជំនាញ និង មន្ត្រីបរិស្ថាន ជាពិសេសមន្ត្រី រដ្ឋាភិបាលព្រៃឈើ មិនបានធ្វើការចុះទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ។ ប្រភពបន្តទៀតថាក្រុមឈ្មួញទាំងនោះបានធ្វើការដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ឡានជាតិគូលែនព្រំទេពនិងមួយចំនួនទៀតចេញពីព្រៃ សហគមន៍តោងយ៉ោងខេត្តព្រះវិហារ ហើយសម្រុកដឺកចេញតាមភ្នំពុល រួចហើយយកមកទុកក្នុងស្រុកត្រពាំងប្រាសាទ ដើម្បីចែកចាយបន្តទៀត។ ប្រភពបញ្ជាក់ទៀតថា លោកលុយសម្បត្តិហៅខេននាយ សេនាធិការកងពលលេខ ០៦…
ឈ្មួញនៅតែសម្រុកដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងយ៉ាងគ្រឹកគ្រែងចេញពីរខេត្តស្ទឹងត្រែងតែដដែល
ខេត្តស្ទឹងត្រែង ៖ យប់ថ្ថ្ងៃទី២៨ វិច្ឆិកា ២០១៩ វេលាម៉ោង៧.១៨នាទីមានរថយន្តសាំយ៉ុងដឹកឈើពេញៗជាច្រើនគ្រឿងកំពង់តែចរាចរលើផ្លូវជាតិលេខ៧បានដោយរលូនពុំការរំខាន។ តាមការឲដឹងពីមជ្ឈដ្ឋានជុំវិញនៅខេត្តក្រចេះបានឲដឹងថារថយន្តសាំយ៉ុងដឹកឈើទាំងនោះដឹកចេញពីចំណុចអូរព្រះកោះខ្ញែររលួស។ល។រថយន្តទាំង៤គ្រឿងនេះជារបស់ស្ត្រីម្នាក់ឈ្មោះមុំហើយឲឈ្មោះចាន់បើកឡានឲនិងរត់ការជំនួស។ ប្រភពជាច្រើនបានឲដឹងទៀតថា នៅខេត្តក្រចេះមានឈ្មួញជាស្ត្រី២នាក់ដែលត្រូវហាមឃាត់មិនឲរកជំនួញឈើល្មើសច្បាប់តែស្ត្រីទាំង២នាក់នោះនៅតែប្រកបរបជំនួញឈើខុសច្បាប់ដដែលហើយបានដោយរលូនទៀតផង។ ប្រភពដដែលបានបន្តទៀតថា ក្នុងចំណោមស្ត្រីឈ្មួញឈើទាំង២នាក់មានម្នាក់អាងខ្នងបងប្អូនធ្វើមន្ត្រីនគបាលយុត្តិធម៏ដែលមានឋានះធំគួរសមផងដែរ ចឹងហើយទើបស្ត្រីមេឈ្មួញឈើដ៏ល្បីឈ្មោះមុំអាចប្រកបរបជំនួញឈើខុសច្បាប់បានដោយរលូននោះ។ ចំណែកមេឈ្មួញស្ត្រីម្នាក់ទៀតក៏មិនចាញ់ឈ្មោះមុំដែរស្ត្រីរូបនេះក៏មានអ្នកមានអំណាចនៅពីក្រោយខ្នងដែរហើយមុខជំនួញឈើវិញមិនចាញ់គ្នានោះទេគឺទំហ៊ុំនៃបទល្មើសប្រហាក់ប្រហែលគ្នា៕
បុរស1នាក់ស្លាប់ខណៈរថយន្តច្រូតអំពៅនៅចំការក្រុមហ៊ុនភ្នំពេញ ស៊ូហ្គរ កំពង់ស្ពឺកិននៅស្រុកឱរ៉ាល់
ខេត្តកំពង់ស្ពឺ៖ រថយន្តច្រូតអំពៅរបស់ក្រុមហ៊ុនឈុនទ្រី កិនមនុស្សស្លាប់ 01 នាក់ នៅចំការអំពៅក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រកំពង់ស្ពឺ កាលវេលាម៉ោង14និង30នាទី ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2019 នៅចំណុច ចំការអំពៅក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ កំពង់ស្ពឺ នៅភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ មានករណីឡានច្រូតអំពៅកិនមនុស្សស្លាប់ ០1…
រថយន្តដឹកអូសបើកបុកគោយន្តពីក្រោយស្លាប់ក្មេងស្រី1នាក់របួសធ្ងន់ធ្ងរ03នាក់របួសមធ្យម02នាក់
ខេត្តកំពង់ស្ពឺ ៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង រវាងរថយន្តបើកបុកគោយន្តពីក្រោយបណ្ដាលឲ្យស្លាប់ក្មេងស្រី01នាក់របួសធ្ងន់ធ្ងរ03នាក់របួសមធ្យម02នាក់ហេតុការនេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង19និង30នាទី ថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ2019នៅលើផ្លូវ ជាតិលេខ 41 ចន្លោះគីឡូម៉ែត្រលេខ 24 និង 25 ត្រង់ចំណុចភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត 1គ្រឿងម៉ាកត្រូពិច…










